លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល

ភ្នំពេញ៖ លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បាននាំគ្នាផ្សព្វផ្សាយព័ត៌មានអកុ សលជាថ្មីម្តងទៀត ដោយអះអាងថា កវីជើងចាស់ចាប៉ីដងវែង ។ ដំណឹង អកុសលនេះ ធ្លាប់ត្រូវបានក្រុមអ្នកលេងហ្វេសប៊ុក នាំគ្នាផ្សព្វផ្សាយ និងចែករំលែកបន្តគ្នារួចម្តងមកហើយ កាលពី ពេលកន្លងទៅ។

លោកតា ប្រាជ្ញ ឈួន បច្ចុប្បន្នមានជន្មាយុ ៨០ឆ្នាំ។ លោក ប្រាជ្ញ ឆាត ជាកូន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឲ្យដឹងនៅព្រឹកថ្ងៃនេះថា លោកតា ប្រាជ្ញ ឈួន មានសុខភាពល្អធម្មតា ហើយរូបលោកជាកូន កំពុងដឹក លោកតាទៅសុំសីល នៅវត្តស្រម៉រ ស្ថិតក្នុងភូមិស្រម៉រ ឃុំក្វាវ ស្រុកត្រាំង ខេត្តតាកែវ ជាវត្តស្ថិតនៅក្បែរផ្ទះ។

បើទោះបីជាយ៉ាងណា ជាមួយនិងភាពជរានេះ លោក ប្រាជ្ញ ឆាត ជាកូន បានអះអាងថា លោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដងវែង ដ៏ល្បាញល្បីនៅកម្ពុជា មានសុខភាពរាងទ្រុឌទ្រោមហើយ ពោលសុខភាពមួយថ្ងៃ កាត់មួយថ្ងៃកោ៕

លោកតា ប្រាជ្ញ ឈួន ត្រូវគេបង្អើលថាស្លាប់ ជាលើកទី២ ខណៈលោកតា កំពុងសុំសីល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត