បើក​​​ម៉ូតូ​​តាម​​ផ្លូវ​ដំរី​កំពុង​ដើរ លទ្ធ​ផល​​​​ត្រូវ​សំពះ​យក​រួច​ខ្លួន

បើក​​​ម៉ូតូ​​តាម​​ផ្លូវ​ដំរី​កំពុង​ដើរ លទ្ធ​ផល​​​​ត្រូវ​សំពះ​យក​រួច​ខ្លួន

បុរស​ម្នាក់​​​ដែល​បើក​ម៉ូតូ​តាម​ផ្លូវ​​ហ្វូង​ដំរី​​កំពុង​​ដើរ​ ត្រូវ​ដំរី​ដេញ​​​​​​​រត់​ចោល​​ម៉ូតូ ​​​​​និង​សំពះ​ដំរី​ដើម្បី​សុំ​រួច​ជីវិត​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ឧទ្យាន​ជាតិ​ Khao Yai ខេត្ត​នគរាជសីមា​ ប្រទេស​ថៃ។

 

 បើក​​​ម៉ូតូ​​តាម​​ផ្លូវ​ដំរី​កំពុង​ដើរ លទ្ធ​ផល​​​​ត្រូវ​សំពះ​យក​រួច​ខ្លួន

​សារព័ត៌មាន​ Khao Yai វីដេអូ​​​អំពី​​​ហេតុការណ៍​​ខាង​លើ​ត្រូវ​​បាន​បង្ហោះ​​តាម​បណ្ដាញ​អ៊ីនធឺណិត​​កាល​ពី​ថ្ងៃ​​អាទិត្យ​កន្លង​ទៅ។ នៅ​ក្នុង​វីដេអូ​​​​គេ​ឃើញ​​បុរស​អ្នក​បើក​ម៉ូតូ​ព្យាយាម​ជិះ​​​​តាម​បណ្ដោយ​​ផ្លូវ​ដំរី​​ជា​ច្រើន​កំពុង​ដើរ ប៉ុន្តែ​ភ្លាម​នោះ​ស្រាប់​តែ​​សត្វ​ដំរី​មួយ​ក្បាល​បាន​ខឹង​និង​​​រត់​មក​ដេញជាមួយ​​ដំរី​ផ្សេង​ទៀត​ ធ្វើ​ឲ្យ​បុរស​​​​នោះ​ជិះ​គេច​​ចូល​ជាយ​​ផ្លូវ​​រត់​ចោល​​ម៉ូតូ ​​​​រួច​សំពះ​ដំរី​​​​ដើម្បី​​សុំ​រួច​ជីវិត។

 

មតិ​​​​អ្នក​មើល​វីដេអូ​នេះ​ជា​ច្រើន​បាន​​លើក​ឡើង​ថា សត្វ​ដំរី​នោះ​គឺ​ផ្អើល​នឹង​សំឡេង​ម៉ូតូ​ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​​វា​ដេញ​​អ្នក​បើក​ម៉ូតូ​ដើម្បី​ការពារ​កូន​របស់​វា។

 

នេះមិនមែនជាលើកទី១នោះទេ។ ​កាល​ពី​​ខែ​មករា​កន្លង​ទៅ​​​ មាន​ឡាន​ Vios មួយ​គ្រឿង​ត្រូវ​ដំរី​ដេញ ហើយ​ក្នុង​ថ្ងៃ​ដដែល​នោះ​ ឡាន​ម៉ាក​ Mercedes មួយ​គ្រឿង​ក៏​ត្រូវ​ដំរី​ដេញ​ដូច​គ្នា​​។ ​ម្ចាស់​​ឡាន​​ជា​ច្រើន​​រត់​គេច​ដោយ​​ភ័យ​ខ្លាច​ដំរី​​ដេញ​ព្រេច។

 

ដោយ​សារ​​ការ​វាយ​ប្រហារ​ដោយ​សត្វ​ដំរី​ច្រើន​ដង​ពេក ​​បាន​ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​ Khao Yai ប្ដូរ​ម៉ោង​បិទ​​​ពី​ម៉ោង ​៩​យប់​មក​ត្រឹម​ម៉ោង​៦​ល្ងាច​វិញ​ក្នុង​វិធាន​ការ​ការពារ​​​គ្រោះ​ថ្នាក់​ក្រែង​ជួប​ដំរី​ដោយ​ចៃដន្យ៕

 

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​ដំរី​រោម​ក្រាស់​ផុត​ពូជ​ជាង៣​សហស្សវត្សមុន

ចុចអាន៖ នៅ​បាលី​ អាច​ហែល​ទឹក​ និង​លេង​បាល់​កម្សាន្ត​ជា​មួយ​ដំរី

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconut​​​​