តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?


តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​​ធ្លាប់​ឮ​​​​ពាក្យ​ FBI និង​ CIA  ជាពិសេស​គឺ​នៅ​​ក្នុង​​សារព័ត៌មាន ឬ​ខ្សែ​ភាព​យន្ត​ហូលីវូដ​​អាមេរិក។ ពេល​ឮ​ពាក្យ​ទាំង​២​នេះ ​​​​គេ​​ច្រើន​​គិត​ដល់​រឿង​បាញ់​ប្រហារ រឿង​ប៉ូលិស​ចាប់​ចោរ​​​​​ ឬ​​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ផ្សេងៗ។ ប៉ុន្តែ​អ្វី​ទៅ​ជា​ FBI និង​CIA? ខាង​ក្រោម​គឺ​ជា​​សេចក្ដីសង្ខេប​​ត្រួស​ៗ​អំពី​ប្រវត្តិ​នៃ​ការ​បង្កើត ​និង​គោល​បំណង​របស់​​ FBI និង​ CIA ៖

 

FBI
FBI មក​ពី​ពាក្យ​ពេញ​ថា​ ( Federal Bureau of Investigation ) គឺ​ជា​​ស្ថាប័ន​​​បម្រើ​ដល់​ប្រតិបត្តិការ​​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​សហរដ្ឋអាមេរិក​ទាំង​មូល​តាម​រយៈ​ប្រមូល​ផ្ដុំ​នូវ​ព័ត៌មាន​សម្ងាត់​​ប្រឆាំង​នឹង​បទ​​ឧក្រិដ្ឋ។ ស្ថាប័ន​មួយ​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​១៩០៨ ដោយ​ឧត្ដមសេនីយ៍​ Charles Bonaparte ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី​ Theodore Roosevelt ។

តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?

CIA

CIA មក​ពី​ពាក្យ​ពេញ​ថា ( Central Intelligence Agency ) ជា​ស្ថាប័ន​​បម្រើ​ដល់​ប្រតិបត្តិការ​​​ខាង​ក្រៅ​សហរដ្ឋអាមេរិក​​តាម​រយៈ​ការ​ប្រមូល​ព័ត៌មាន​សម្ងាត់​​​ពី​បណ្ដាញ​ចារកិច្ច​ជន​​​​​​​អាមេរិក​នានា​​នៅ​ឯ​បរទេស។ ដំបូង​ឡើយ​​​វា​មាន​ឈ្មោះ​ OSS ( The Office of Strategic) ជា​ភ្នាក់ងារ​បណ្ដាញ​ចារកិច្ច​អាមេរិក​បង្កើត​ក្នុង​ឆ្នាំ​១៩៤២​​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​។ ក្រោយ​មក​វា​​ត្រូវ​បាន​គេ​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋាភិបាល​ ក្នុង​ឆ្នាំ​១៩៤៧ លោក​ប្រធានាធិបតី​ Truman បាន​ចុះ​ហត្ថលេខា​បង្កើត​CIA ឡើង​​ក្នុង​គោល​ដៅ​សម្រប​សម្រួល​កិច្ចការ​ចារកិច្ច​ ពី​បរទេស​​ណា​ដែល​ទាក់ទង​នឹង​សន្តិសុខ​អាមេរិក។

 

តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?
 

បេសកកម្ម ​និង​គោល​ដៅ

FBI

FBI មាន​បេសកកម្ម​​ការពារ​​សហរដ្ឋអាមេរិក ​និង​ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម​ ឬ​ការ​គំរាម​កំហែង​នានា​កើត​ឡើង​ដោយ​​ការ​ចារកិច្ច​បរទេស។ គោលដៅ​របស់​ស្ថាប័ន​មួយ​នេះ​គឺ​ជំរុញ​ការ​គោរព​ច្បាប់​ និង​ស្វែង​រក​យុត្តិធម៌​ជា​លក្ខណៈ​សន្តិសុខ​ផ្ទៃ​ក្នុង​។ បទ​ឧក្រិដ្ឋ​ផ្ទៃ​ក្នុង​សហរដ្ឋអាមេរិក​ដូច​ជា​​ ការ​ចាប់​ជំរិត ការ​គេច​ពន្ធ អំពើ​ពុករលួយ ជួញដូរ​គ្រឿង​ញៀន របរ​ទុច្ចរិត​ បទ​ព្រហ្មទណ្ឌ​ក៏​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​ពី​ FBI ផង​ដែរ។

 

តើ​ ​FBI និង CIA ខុស​គ្នា​ដូចម្ដេច?

CIA

CIA មាន​បេសកកម្ម​ដើម្បី​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​បរទេស វិភាគ​វាយ​តម្លៃ និង​ចែក​ចាយ​ទៅ​កាន់​បណ្ដាញ​ទៅ​កាន់​រដ្ឋាភិបាល​អាមេរិក​និង​​មន្ត្រី​ជាន់​ខ្ពស់​​នានា​ក្នុង​ការ​សម្រេច​ចិត្ត​​ទាក់ទង​នឹង​សន្តិសុខ​ផ្ទៃ​ក្នុង​អាមេរិក។ CIA មាន​គោល​ដៅ​ធ្វើ​ការ​ជា​លក្ខណៈ​អន្តរជាតិ​និង​សម្រប​សម្រួល​កិច្ចការ​​ព័ត៌មាន​ពី​បរទេស​រាយ​ការណ៍​​​មក​កាន់​រដ្ឋាភិបាល​អាមេរិក​ក្នុង​នោះ​ក៏​មាន​ការ​រាយ​ការណ៍​អំពី​កម្លាំង​យោធា​​អាមេរិក​​តាម​ប្រទេស​មួយ​ចំនួន​ តួ​យ៉ាង​នៅ​អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន​​ជា​ដើម៕

ចុចអាន៖ ប្រវត្តិ​ពាន​រង្វាន់​ណូបែល​អន្តរជាតិ ដែល​មនុស្ស​គ្រប់​រូប​តែង​ស្រមៃ​ចង់​បាន​

ចុចអាន៖ ប្រវត្តិ​ជីវិត​ពិត​អតីត​ប្រធានាធិបតី​តោកយ៉ាក​បំផុត​លើ​លោក

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ diffen​​