រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ជាង​២០​នាក់

កំពង់ស្ពឺ: យ៉ាងហោចណាស់​មនុស្ស​ជាង​២០​នាក់ ស្លាប់​និង​របួស ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់ ទាំងព្រលឹម នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ បង្កឡើង​ដោយ​រថយន្ត​២​គ្រឿង​បុក​គ្នា ពេញទំហឹង​។​

​មុនពេល​កើតហេតុ​រថយន្ត​បង្ក បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ពោល​ទិសដៅ ទៅ​ខេត្តព្រះសីហនុ ស្រាប់តែ​ដល់​ក្រុង​ច្បារមន ត្រង់​ផ្លូវបំបែក​ជា​៤​ស្ថិតនៅ​ភូមិ​​ពា​ណិ​ជ្ចក​ម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅមុខ​ផ្ទះសំណាក់ Golden House ក៏បាន​វ៉ា​ក់អើ ម៉ូតូ​មួយគ្រឿង​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ដឹក​កម្មករ​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះមក​អន្តរាគមន៍ និង​គាស់​យកជនរងគ្រោះ​ចេញ មក​ក្រៅ​រួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​​ភាគី​ម្ចាស់​រថយន្ត​បង្ក ក្រោយពី​បាន​បង្កហេតុ​រួច បាន​គេចខ្លួនបាត់​។

​ចំណែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​វាស់វែង​និង​ស្ទួ​ចយកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរជើងគោក​ក្រុង​ច្បារមន ដើម្បី​ដោះ​​ស្រាយ​គ្នា​តាម​នីតិវិធី​។ ចំណែក​សាកសព​ស្ត្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យមក​ទទួល​យកទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕R