មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ ក្នុងស្រុក​ព្រៃនប់ ត្រូវបាន​បង្ក្រាប​

ព្រះសីហនុ: រោង​ម៉ាស៊ីន​អារឈើ ២​កន្លែង ដែល​ល្បី​ខាង​កាប់បំផ្លាញ​ព្រៃឈើ នៅ​ជួរ​ភ្នំ​វាលរេញ ត្រូវបាន​កំលាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាពខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ត្រ​ពាំ​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ការបង្ក្រាប​នោះ គឺ​បន្ទាប់ពី​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពី​មេ​ឈ្មួញ​ឈើ ដែល​ល្បីឈ្មោះ ហ៊ាន វ៉ាន់​នី ហៅ ពៅ និង​ប្រពន្ធ សុខ ខឿន តែងតែ​ធ្វើ​សកម្មភាព​កាប់ បំផ្លាញ​ព្រៃឈើ នៅ​ជួរ​ភ្នំ​វាលរេញ ស្រុក​ព្រៃនប់​។​

​នៅពេលនេះ ឈ្មួញ​ឈើ​នោះ ត្រូវបាន​លោក យន្ត មីន អភិបាល​ខេ​ត្ព្រះ​សីហនុ បញ្ជា​កម្លាំងយោធា​ប្រតិបត្តិការ​សឹក​រង​ខេត្ត ចុះបង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន​អារឈើ​ខាងលើ​នេះហើយ​។ ទង្វើ​បែបនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ជា​គំរូ​ល្អ គួរអោយ​គោរព​បំផុត ដែល​លោក​អភិបាលខេត្ត​បាន​អនុវត្ត​គោ​លន​យោ​បា​យ រាជរដ្ឋាភិបាល ដែល​រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុក​លើ​វិស័យ​ព្រៃឈើ កន្លងមក​។​

​ប្រជាពល​រដ្ឋ​ស្រុក​ព្រៃនប់ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​សប្បាយ ចិត្ត​បំផុត សូម​ចូលរួម​គាំទ្រ​ពី​សកម្មភាព​របស់លោក​អភិបាលខេត្ត ដែល​បាន​យក​ចិត​ទុកដាក់​ចាត់វិធានកា​រយ៉ា​ង​ក្តៅគគុក ហើយ​ក្នុងនាម​ប្រជាពលរដ្ឋ សូមអោយ​លោក​អភិបាលខេត្ត​ព្រះសីហនុ បន្តសកម្មភាព​នេះ​តទៅទៀត ដូច​ប្រសាសន៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ថា "​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម​"៕​H/S