ចុះ​ពិនិត្យ​ការ​ឆ្លាក់​គំនូរ​ផុស នៅក្នុង​ព្រះវិហារ វត្ត​ខ្នារ​ក្រៅ​

​សៀមរាប: លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា មេបញ្ជាការរង នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ តំណាង​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ចុះ​ពិនិត្យ​ការ​ឆ្លាក់​គំនូរ​ផុស នៅក្នុង​ព្រះវិហារ វត្ត​ខ្នារ​ក្រៅ ស្ថិតនៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​និយាយថា ព្រះវិហារ​នេះ កសាង​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​លោកស្រី កុយ សាលី​ណា ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន ព្រះវិហារ បាន​រួចរាល់ ជា​ស្ថាពរ​ហើយ ប៉ុន្តែ​នៅ​គំនូរ​បន្តិចបន្តួច នឹង​បញ្ចប់​នៅពេល​ខាងមុខ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​បញ្ជាក់ថា គំនូរ​ក្នុង​ព្រះវិហារ មាន​ភាព​ចម្លែក​អស្ចារ្យ​ត្រង់​ថា គំនូរ​នោះ​គឺជា​រូប​ផុស​មិនមែន​ជាការ​គូរ​ទេ ដែល​ប្រើប្រាស់​ក្រុម​ជាង​ដែលជា​អតីត​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែលមាន​បទពិសោធន៍​ដ៏​ចំណាន​។​
​    ​
​លោក​បាន​បន្តថា ក្រៅពី​កសាង​ព្រះវិហារ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ និង​ក្រុមគ្រួសារ គឺ​គំនូរ​ផុស​ទាំងអស់ ក្រៅពី​ប្រជាពលរដ្ឋ ជាវ​យក គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ក្រុមគ្រួសារ​ជា​អ្នក​ជាវ យក​ទាំងអស់​។ លោក​បន្តថា គំនូរ​ផុស​នេះ នឹង​បញ្ចប់​នៅក្នុង​រយៈពេល​ខ្លី ខាងមុខនេះ​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​បន្តទៀតថា បើតាម​គំរោង ព្រះវិហារ​នេះ នឹងធ្វើ​ពិធីបុណ្យ បញ្ចុះ​ខណ្ឌសីមា ដាក់​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រើប្រាស់ សំរាប់​ផ្លូវ​ព្រះពុទ្ធសាសនា នា​រដូវប្រាំង​ខាងមុខ​។

​សូមបញ្ជាក់ថា វត្ត​ខ្នារ​ក្រៅ ក្រៅពី​កសាង​ព្រះវិហារ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន កសាង​សាលាឆាន់​មួយ ចាក់ដី​បំពេញ​ទីធ្លា​ក្នុង​វត្ត និង​ត្រៀម​ស្តារ​ស្រះ​ដ៏​ធំ​មួយ នៅក្នុង​វត្ត​នា​រដូវប្រាំង​ខាងមុខនេះ​ផងដែរ​៕V/S

ចុះ​ពិនិត្យ​ការ​ឆ្លាក់​គំនូរ​ផុស នៅក្នុង​ព្រះវិហារ វត្ត​ខ្នារ​ក្រៅ​

ចុះ​ពិនិត្យ​ការ​ឆ្លាក់​គំនូរ​ផុស នៅក្នុង​ព្រះវិហារ វត្ត​ខ្នារ​ក្រៅ​

ចុះ​ពិនិត្យ​ការ​ឆ្លាក់​គំនូរ​ផុស នៅក្នុង​ព្រះវិហារ វត្ត​ខ្នារ​ក្រៅ​

ចុះ​ពិនិត្យ​ការ​ឆ្លាក់​គំនូរ​ផុស នៅក្នុង​ព្រះវិហារ វត្ត​ខ្នារ​ក្រៅ​