រដ្ឋសភា បើក​កិច្ចប្រជុំពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៦

ភ្នំពេញ: ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០​តុលា​នេះ បាន​ដំណើរ​ការបើក​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល​ទី​៥ ដោយមាន​កូរ៉ុម ១១០ រូប ( គណបក្ស​ប្រជាជន​កម្ពុជា ៦៤ រូប និង​គណបក្ស​សង្គ្រោះ​ជាតិ ៤៦ រូប )​។ កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ ក្រោម​អធិបតីភាព​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ចូលរួម​ប្រជុំ ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​។​