សាហាវមែន! ខឹងឡូឡា រកដេកមិនបានស្ត្រីដៃដល់ ចាប់ក្មេងប្រុសអាយុ៦ឆ្នាំ ម្នាក់កាត់លិង្គ និងម្រាម ដៃចោល

ប៉េកាំង៖ ពិតជាឃោរឃៅមែន ដែលក្មេងប្រុសអាយុ៦ឆ្នាំសោះ បែរជាត្រូវបានស្ត្រីដៃ ដល់ម្នាក់ចាប់កាត់ម្រាមដៃ និងលិង្គ ចោល បន្ទាប់ពីស្ត្រីរូបនោះខឹងនឹងក្មេងប្រុសរងគ្រោះស្រែកឡូឡាធ្វើឲ្យនាងដេកមិនបាន ។

ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្ត Shaodong ប្រទេសចិន ប៉ូលិសនិយាយថា នៅថ្ងៃកើតហេតុ កុមាររងគ្រោះឈ្មោះ Xiaoming ត្រូវបានស្ត្រីឈ្មោះ Liu Tao ទាត់ចេញពីបន្ទប់ ខណៈពេលដែលនាងកំពុងដេក ហើយក្មេងប្រុស បានចូលទៅលេងក្នុងបន្ទប់ដេកនោះ ប៉ុន្តែក្រោយពីដេញបានបន្តិច ស្រាប់តែក្មេងប្រុសនោះរត់មកលេងទីនេះទៀតទើប Tao ទ្រាំលែងបានក៏ស្ទុះទៅផ្ទះបាយយកកាំបិតមកចាក់ Xiaoming ជាច្រើនកាំបិតហូរ ឈាមសស្រាក់ បន្ទាប់មកនាង ក៏ចាប់កាត់លិង្គកុមាររងគ្រោះតែម្តង ។

គ្រូពេទ្យបាននិយាយថា Xiaoming បាត់បង់ម្រាមដៃជាច្រើន និងអវយវៈភេទទៀតផងដែលពិបាកនឹងតភ្ជាប់វិញណាស់ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងតែខិតខំព្យាបាលរបួសឲ្យកុមារ រងគ្រោះឲ្យបានជាសះឡើងវិញដែរ ចំណែកស្ត្រីដៃដល់ត្រូវ ប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការកាត់ទោស ហើយនាងអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំដោយ រងការចោទប្រកាន់ពីបទបង្ករបួសស្នាមលើអនីតិជន ៕

សាហាវមែន! ខឹងឡូឡា រកដេកមិនបានស្ត្រីដៃដល់ ចាប់ក្មេងប្រុសអាយុ៦ឆ្នាំ ម្នាក់កាត់លិង្គ និងម្រាម ដៃចោល

  • សាហាវមែន! ខឹងឡូឡា រកដេកមិនបានស្ត្រីដៃដល់ ចាប់ក្មេងប្រុសអាយុ៦ឆ្នាំ ម្នាក់កាត់លិង្គ និងម្រាម ដៃចោល已关闭评论
  • 203 views
  • Hide Sidebar
    A+