គ្រោះថ្នាក់ ​ការរួម​ភេទ ​បង្កដោយ​ មនុស្ស​ភេទ​ដូចគ្នា​

ការមាន​សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​ ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ នាំមក​នូវ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ជាច្រើន​បែប​ ដែល​គ្រោះ​ថ្នាក់​ ទាំង​អស់​នោះ​អាច​មាន​លក្ខណៈ​ខុស​គ្នា ​ទៅនឹង​សម្ព័ន្ធភាព​ផ្លូវ​ភេទ​ ។ បុរស​ប្រតិព័ទ្ធ​បុរស​ដូចគ្នា ​ស្រ្ដី​ប្រតិព័ទ្ធ​ស្រ្ដី​ដូចគ្នា​ និងការ​រួម​ភេទ​បែប​ស៊ីម២ ​គឺប្រឈម​នឹង​គ្រោះ​ថ្នាក់​នៃការ​ឆ្លង​ ជំងឺកាមរោគ​ គ្រោះ​ថ្នាក់​ដល់​សរីរាង្គ​កាយ​ បញ្ហាផ្លូវ​ចិត្ដ​ និង​បណ្ដាល​ឱ្យ​អាយុខ្លី​។ ខាង​ក្រោម​នេះ​ អ្នក​ជំនាញ​នឹង​បង្ហាញ​ពីគ្រោះ​ថ្នាក់​ ចំពោះ​សុខភាព​នៃការ​រួមភេទ​ ជាមួយ​ មនុស្ស​ភេទ​ដូចគ្នា។ ​
គ្រោះថ្នាក់ ​ការរួម​ភេទ ​បង្កដោយ​ មនុស្ស​ភេទ​ដូចគ្នា​
កម្រិត​នៃរួមភេទ​ជាមួយ​ដៃគូមិន​រើស​មុខ​ គឺកើន​ឡើង​ខ្ពស់​ខ្លាំង​ណាស់ ​ក្នុង​ចំណោម​បុរស​ប្រតិព័ទ្ធ​បុរស​ដូចគ្នា​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើឡើង​កាល​ពីឆ្នាំ​១៩៧៨​ បាន​អះអាង​ថា ​បុរស​ប៉េដេ​ ស្បែក​សប្រមាណ ​៧៥%​ មានដៃគូរួម​ភេទ​ច្រើន​ជាង ​១០០នាក់​ទៅ​ទៀត​ ហើយ​ភស្ដុតាង​មួយ​ចំនួន​បង្ហាញ​ថា​ តួលេខ​នេះ​នៅតែ​មាន​កម្រិត​ថេរ​នៅ​ឡើយ។​
 លទ្ធផល​វេជ្ជសាស្រ្ត​នៃតួលេខ​ទាំង​នេះ​បញ្ជាក់​ឱ្យឃើញ​ច្បាស់ថា​ ការរួម​ភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​នឹង​ធ្វើ​ឱ្យ​មនុស្ស​ប្រឈម​នឹង​ការវិវឌ្ឍន៍​ជំងឺ​អេដស៍​ រោគ​ស្វាយ​ ឬជំងឺ​កាម​រោគ​ដទៃ​ទៀត​។ ទោះ​បី​ជាស្រ្ដី​ប្រតិព័ទ្ធ​ស្រ្ដី​ដូច​គ្នា ​មិន​មាន​ដៃគូ​រួម​ភេទ​ច្រើន​ដូច​បុរស​ក៏ដោយ ​ក៏ពួក​នាង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​ពួក​ស្រ្ដី​ដែល​រួម​ភេទ​ជាភេទ​ផ្ទុយ​គ្នាដែរ។​
 ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ធ្វើឡើង​ក្នុង​ប្រទេស​អូស្រ្ដា​លីបាន​លើក​ឡើងថា​ ស្រ្ដី​ស្រលាញ់​ស្រ្ដីដូចគ្នា​ ទំនង​ជារួម​ភេទ​ជាមួយ​បុរស​ក្នុង​កម្រិត​ ៤ដង​ ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ​ការឆ្លង​ជំងឺ​អេដស៍ ​ខ្ពស់​ជាង​ស្រ្ដី​ដែល​ធ្លាប់​តែរួម​ភេទ​ជា​មួយ​ភេទ​ផ្ទុយ​គ្នាតែ​ម្យ៉ាង។ ​ការឆ្លង​ជំងឺ​អេដស៍​ ពិត​ប្រាកដ​ជាប៉ះ​ពាល់​ដល់​សុខមាល​ភាព​រាងកាយ ។​
 ទូទាំង​ពិភព​លោក ​បុរស​ប្រតិព័ទ្ធ​បុរស​ដូចគ្នា ​ស្រ្ដី​ប្រតិព័ទ្ធ​ស្រ្ដី​ដូច​គ្នា​ និងមនុស្ស​ស៊ីម២ ​អាច​កើត​វិបត្ដិពី​រោគ​ផ្លូវ​ចិត្ដមួយ​ចំនួន​ដូចជា ​ជំងឺព្រួយ​ចិត្ដ​ ការញៀន​ថ្នាំ ​ឬការប៉ុន​ប៉ង​ធ្វើ​អត្តឃាត​។ ជំងឺ​ផ្លូវ​ចិត្ដ​នេះ​តែង​កើត​មាន​ឡើង​ ដោយ​សារការ​អនុវត្ដន៍​ការ​រួមភេទ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា ​ដែល​ធ្វើឱ្យ​កើត​ឡើង​គ្រោះ​ថ្នាក់​រាង​កាយ​ធ្ងន់​ធ្ងរ​។ អាយុ​កាល​រស់​នៅជា​មធ្យម​នៃបុរស​ប៉េដេ ​ទំនង​ជាត្រូវ​បាន​កាត់​បន្ថយ​ខ្លីជាង​ពួក​បុរស​ដែល​រួមភេទ​ជាមួយ​ភេទ​ផ្ទុយគ្នា​។ ពួក​គេ​អាច​ត្រូវបាន​កាត់​បន្ថយ​អាយុ​រហូត​ដល់ ​២០ឆ្នាំ ​ដោយ​សារ​ជម្រើស​របៀប​រស់​នៅ​របស់​ពួកគេ៕ ​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​