បុរស​ជិះ​ម៉ូតូម្នាក់ ត្រូវ​ហ្វូង​ដំរីព្រៃវាយប្រហារ​ (((Clip)))

បុរស​ជិះ​ម៉ូតូម្នាក់ ត្រូវ​ហ្វូង​ដំរីព្រៃវាយប្រហារ​ (((Clip)))

រឿងនេះកើតឡើងនៅប្រទេសថៃ ។ ​ដំបូង​ដំរី​ធំ​តែមួយ​ក្បាល​ប៉ុណ្ណោះ បាន​រត់​សំដៅ​ទៅរក​បុរស​ជិះ​ម៉ូតូ ។ មួយសន្ទុះ​ហ្វូង​ដំរី ទាំង​តូច ទាំង​ធំ ក៏​រត់​ព្រូ​សំដៅ​ព័ទ្ធ​បុរស​ជិះ​ម៉ូតូ​នោះ​ជុំវិញ បុរស​នោះ​មិនដឹង​ធ្វើ​យ៉ាងម៉េច ក៏​ផ្តួល​ម៉ូតូ​ចោល រួច​លើកដៃ​សំពះ​ហ្វូង​ដំរី ។ សកម្មភាព​ឃ្លី​ប​វីដេអូ មានតែ​ប៉ុណ្ណឹង មិនដឹង​វាសនា​បុរស​នោះ​ជួប​យ៉ាងណា​ទៀត ។ 

រឿងនេះកើតឡើងនៅឧទ្យានព្រៃ «ខៅយ៉ៃ» ប្រទេសថៃ ដែលជាញឹកញាប់ ហ្វូងដំរីតែងចេញមកអុកឡុកពេញផ្លូវជាតិ ។ ប៉ុន្មាន 4-5 ខែមុនក៏មាន​កើតហេតុដំរីជាន់ឡានអ្នកដំណើរម្តងមកហើយ ។ សូមទស្សនាឃ្លីបវីដេអូទាំង​អស់គ្នា ៕ (ប្រភពពីកាពូក)

 

បុរស​ជិះ​ម៉ូតូម្នាក់ ត្រូវ​ហ្វូង​ដំរីព្រៃវាយប្រហារ​ (((Clip)))