សម្តេចតេជោ​ ហ៊ុន សែន​ និង លោក កឹម សុខា​ អញ្ជើញចូលរួម​ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៥

រាជធានីភ្នំពេញ ៖​ ដូចតាមការគ្រោង​ទុករដ្ឋសភាជាតិ​បានបើកសម័យប្រជុំលើកទី៥​ នីតិកាលទី៥​ នាព្រឹកថ្ងៃទី២០​ តុលា ២០១៥ ​ក្រោមអធីបតីភាព​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​និងមានការចូលរួមពី​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ និង លោក​ កឹម សុខា​ អនុប្រធានទី១រដ្ឋសភា ​សរុបកូរ៉ុម១១០រូប ។