​សំណុំរឿង​ចម្លង​មេរោគ​អេដស៍ដល់អ្នក​ភូមិ​រកា ត្រូវបើក​​សវនាការ​នៅ​​ព្រឹក​នេះ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៥ នេះ សាលាដំបូង​ខេត្តបាន​បើក​សវន​ការ​លើ​សំណុំរឿង​​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​យ៉ែ​ម ជ្រិ​ន អាយុ​៥៦​ឆ្នាំ ដែល​ជាប់ចោទ​ពីបទ​បង្ក​ឱ្យ​​ឆ្លង​​មេរោគអេដស៍​ដល់​ប្រជា​ពល​ដ្ឋ​ជា​ច្រើន​នាក់នៅ​ក្នុងភូមិ​រកា ​នា​ពេល​កន្លង​មក ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុខ​សាលាដំបូង​ខេត្ត គេ​សង្កេត​ឃើញ​មាន​កម្លាំង​ប៉ូលិស និង​កម្លាំង​ប៉េ​អឹ​ម​ជា​ច្រើន​នាក់ បាន​មក​ឈរ​ការ​ពារ ក្រែងលោ​អាច​មាន​កើត​នូវ​បាតុភាព​ណាមួយ ។ ចំណែក​​ក្រុម​សាច់ញាតិ​របស់​​គ្រូ​ពេទ្យ​ យ៉ែ​ម ជ្រិ​ន ក៏​បាន​មក​ចូលរួមដែរ ដោយ​​​​​​ខ្លះ​បាន​ស្រែកយំ​​តវ៉ា ។ ការកាត់ក្តី​លើ​សំណុំរឿងនេះ អាចត្រូវ​​ចំណាយ​​ពេល​៥ថ្ងៃ ​ព្រោះ​​ដើម​​បណ្តឹង​​​​​មាន​​ចំនួន​​ជាង​១០០​នាក់ ​។
 
ទោះបីជា​យ៉ាងណា ការ​បើក​សវនាការ​កាត់ក្តី​គ្រូ​ពេទ្យ​ យ៉ែ​ម ជ្រិ​ន គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ចូលរួម​ស្តាប់​នោះ​ទេ ខណៈ​​​ក្រុម​អ្នកកាសែត​ជា​ច្រើន​នាក់ កំពុង​ឈរ​រង់ចាំ​នៅ​មុខ​សាលាដំបូង​ខេត្ត​នោះ ។

គួររំលឹកថា ម៉ោង២រសៀលនេះ ​សមត្ថកិច្ចបាត់ដំបង​នឹងបញ្ជូនគ្រូពេទ្យ​ យ៉ែម ជ្រិន ​ទៅតុលាការ