​​បង្ក្រាប​​ថ្នាំ​​ញៀន​​ក្នុង​​ផ្សារ​​សូ​រិ​យា​​ម៉​ល​ឃាត់​​ខ្លួន​​ជន​​សង្ស័យ​​ម្នាក់ និង​​ម៉ា​ទឹក​កក​៧​​កញ្ចប់

រាជ​ធានីភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​អនុ​សរ​នី​យ៍​ឯក​លី គឹ​ម​ឡេ​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឆ្មក់​ចូល​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល​ដែល​មាន​ទីតាំង​តាម​បណ្តោយ​​ផ្លូវ​លេខ​៥១ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង១០​យប់​ ថ្ងៃ​ទី​១៩ ​តុលា ​២០១៥​ ដើម្បី​បង្ក្រាប​ការ​ជួញដូរ​ថ្នាំ​ញៀន ។

យោង​តាម​របាយការណ៍​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​​​អាវុធហត្ថ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​លី​ គឹ​ម​ឡេ​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឆ្មក់ចូល​ក្នុង​ផ្សារ​សូ​រិ​យា​ម៉​ល ​​ដើម្បី​ប​ង្ក្រា​ប​ការ​ជួញដូរ​ថ្នាំ​ញៀន​ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​ថ្នាំ​ដ៏​សកម្ម​រួច​មក ។

ជា​លទ្ធផល​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ខាត់ សុ​ខន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​សំណាក់​លី ម៉េង ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ និង​​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់​,​ ជញ្ជីង​ថ្លឹង​មួយ​,​ ដែកកេះ​ពីរ​ និង​សំភា​រៈមួយ​ចំនួន​ទៀត៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព