​ស្លាប់​ម្នាក់ របួស​ជាង​២០​នាក់​ដោយសារ​រថយន្ត​សណ្តោង​កន្ទុយ បុក​រថយន្ត​ដឹក​កម្មករ​នៅ​ក្រុង​ច្បារមន​

ខេត្តកំពង់ស្ពឺ​៖​កម្មការិនី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង​ជាង​២០​នាក់​ផ្សេងទៀត​រងរ​បួ​យ​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​សណ្តោង​កន្ទុយ​បុក​ជាមួយ​រថយន្ត​តួ​រី​សដឹក​កម្មការិនី​រោងចក្រ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​បង្ក បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ពោល​ទិសដៅ​ទៅ​ខេត្ត​ព្រះសីហនុ ស្រាប់តែ​ដល់​ក្រុង​ច្បារមន ត្រង់​ផ្លូវបំបែក​ជា​៤ មុខផ្ទះ​សំណាក់ Golden House បាន​វ៉ា​ក់​អើ​ម៉ូតូ​មួយគ្រឿង ក៏​ជ្រុល​ចង្កូត ទៅបុក​រថយន្ត​របស់​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​យ៉ាងច្រើន​បែបនេះ​តែម្តងទៅ​។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ចេញទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​៕