​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​កំណាត់​រោងចក្រ​គង់​គង់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​អស់​៥​ទូ​កុងតឺន័រ​

​រាជធានី​ភ្នំពេញ​៖អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ លើ​រោងចក្រ​មួយកន្លែង​ឈ្មោះ គង់​គង់ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​៥៩៨ ភូមិ​បា​យ៉ាប (​ក្បែរផ្លូវ​កែង​ទៅ​ផ្លូវ​ហាណូយ​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​ខូចខាត​កំណាត់​ប្រហែល​៥​ទូ​កុងតឺន័រ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥

​មន្ត្រីប៉ូលិស​បាន​និយាយថា មូលហេតុ​នៃ​ការឆាបឆេះ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ហើយ​ចំនួន​នៃ​ការខូចខាត​អស់​កំណាត់​ប្រហែល ៥​ទូរ​កុងតឺន័រ​, ចំណែក​រថយន្ត​ទឹក​ប្រើប្រាស់​អស់​ជាច្រើន​គ្រឿង​។​

​ប្រភព​បញ្ជាក់ថា ករណី​អគ្គិភ័យ​បាន​ឆាបឆេះ បាន​រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ​៨ និង​០០​នាទី​យប់​ថ្ងៃ បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ រួមផ្សំ​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​នោះ​៕