Ronaldo នឹង​ទទួល​បាន​​ប្រាក់​២០​លាន​អឺរ៉ូ ​​ដោយ​មិន​បាច់​ធ្វើ​អ្វី​សោះ

Ronaldo នឹង​ទទួល​បាន​​ប្រាក់​២០​លាន​អឺរ៉ូ ​​ដោយ​មិន​បាច់​ធ្វើ​អ្វី​សោះ

​Cristiano Ronaldo នឹង​ទទួល​ប្រាក់​សង​ជំងឺ​ចិត្ត​ដ៏​សន្ធឹក​សន្ធាប់​ចំនួន​២០​លាន​អឺរ៉ូ​ (ជាង​២២,៦​លាន​ដុល្លារ) ​បន្ទាប់​ពី​​ត្រូវ​បាន​គេ​ដក​ឈ្មោះ​ចេញ​មិន​ឲ្យ​សម្ដែង​ក្នុង​រឿង​ហូលីវូដ​ថ្មី​មួយ របស់​ផលិត​ករ​​ភាព​យន្ត​លោក​ Martin Scorcese ​​ក្នុង​រឿង​ “The Manipulator”។

 

Ronaldo នឹង​ទទួល​បាន​​ប្រាក់​២០​លាន​អឺរ៉ូ ​​ដោយ​មិន​បាច់​ធ្វើ​អ្វី​សោះ

 

​បើ​តាម​សេចក្ដី​រាយការណ៍ បាន​ឲ្យដឹង​ថា​ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ Ronaldo បាន​ចុះ​កិច្ច​សន្យា ​ព្រម​សម្ដែង​ភាពយន្ត​ហូលីវូដ​នេះ​កាល​ពី​ខែ​មុន​ ​ប៉ុន្តែ​ពេល​នេះ បែរ​ជា​ត្រូវ​បាន​គេ​ដក​ឈ្មោះ​ចេញ​វិញ។

 

​លោក​ Scorcese បាន​ប្រាប់​មូលហេតុ​​នៅ​ពី​ក្រោយ​​នៃ​ការ​ដក​កីឡាករ​វ័យ​៣០​ឆ្នាំ ចេញ​ពី​គម្រោង​នេះ​ថា៖ “យើង​សុំទោស​ Ronaldo ​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ក្នុង​ភាពយន្ត​ The Manipulator។ ប៉ុន្តែ​ក្នុង​ជីវិត​ អ្នក​ត្រូវ​តែ​យល់​ពី​ការ​ខក​បំណង។ ការ​សម្រេច​ចិត្ត​នេះ គឺ​អាស្រ័យ​លើ​អ្នក​​ចាត់ចែង​ សញ្ជាតិ​អ៊ីតាលី Alessandro Proto។ បើ​ Proto មិន​ចង់​បាន​ Cristiano ក្នុង​សាច់​រឿង​ ​វា​ជា​រឿង​ធម្មតា​សម្រាប់​ខ្ញុំ ដែល​ Cristiano នឹង​មិន​អាច​មាន​វត្តមាន​ក្នុង​រឿង​មួយ​នេះ”។

 

រីឯ​លោក​ Proto ក៏​បាន​និយាយ​ផង​ដែរ​ថា៖ “Ronaldo គឺជា​​កីឡាករ​ដ៏​អស្ចារ្យ​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ជា​ស្ដេច​នៅ​លើ​ផែនដី​នេះ​ទេ។ ខ្ញុំ​មិន​ចង់​បាន​គាត់ នៅ​ក្នុង​ភាពយន្ត ដែល​និយាយ​​ពី​ជីវិត​របស់​ខ្ញុំ​ទេ។  Martin Scorcese បាន​យល់​ព្រម​ជាមួយ​ខ្ញុំ​ហើយ​គឺ Cristiano Ronaldo នឹង​គ្មាន​វត្តមាន​ក្នុង​ភាពយន្ត​នេះ។ ខ្ញុំ​សុំ​ទោស បើ​គាត់​មាន​អារម្មណ៍​ថា មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ ប៉ុន្តែ​ក្នុង​ជីវិត​អ្នក​ត្រូវ​តែ​ឈ្នះ​ខ្លះ និង​ចាញ់​​ខ្លះ។ បើ​ខ្ញុំ​ត្រូវ​ឲ្យ​គាត់​ ២០​លាន​អឺរ៉ូ ខ្ញុំ​នឹង​ឲ្យ​គាត់ ដោយ​ផ្ទាល់​ដៃ​របស់​ខ្ញុំ”។

 

រឿង​រ៉ាវ​នេះ គឺជា​ដំណឹង​ដ៏​អាក្រក់​សម្រាប់​​អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ ដែល​មាន​ក្ដី​ប្រាថ្នា ចង់​សម្ដែង​ភាពយន្ត​នៅ​​ហូលីវូដ។ ប៉ុន្តែ​យ៉ាង​ណា តារា​ឆ្នើម​ក្លិប​ Real Madrid រូប​នេះ អាច​នឹង​ទទួល​ប្រាក់​សង​ជំងឺ​ចិត្ត​ពី​លោក​ Proto ដល់​ទៅ​២០​លាន​អឺរ៉ូ ដោយ​មិន​​ទាន់​បាន​ធ្វើ​អ្វី​ឡើយ៕

 

-ចុចអាន៖ Ronaldo ​​ស៊ុត​១​គ្រាប់​​ក្លាយ​ជា​ Top Scorer នៅ​ Real ​ផ្លូវ​ការ​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoal | mirror