ភ្ជង់ប្លន់ និងវាយប្លន់ យកម៉ូតូ បានសម្រេច ២ លើក នៅទឹកដី រាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅយប់មិញ យ៉ាងហោចណាស់ មានករណី ភ្ជង់ប្លន់ និងវាយប្លន់យកម៉ូតូ ពីជនរងគ្រោះលើក២ កើតឡើង នៅក្នុងទឹកដីរាជធានីភ្នំពេញ ដោយករណីទី១ កើតឡើង នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុមចោរប្រើកាំភ្លើងខ្លីភ្ជង់ប្លន់ យកម៉ូតូម៉ាក Nex ពីគូសង្សារមួយគូ យ និងករណីទី២ កើតឡើង នៅភូមិសាស្ត្រ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ ក្រុមចោរប្រើដាវ និងដំបងវាយប្លន់យកម៉ូត Viva មួយគ្រឿង និងខ្សែកផ្លាទីន១ខ្សែ ទម្ងន់៥ជី ។

ករីណទី១ ៖ មានករណីភ្ជង់ប្លន់យកម៉ូតូ បានសម្រេចមួយ បានកើតឡើងនៅម៉ោង១២ និង៤០នាទីយប់ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅតាមផ្លូវ៣៧១ ចុះទៅផ្លូវចូលហ្ការ៉ាសរថយន្ត ចាក់សំរាមស៊ីនទ្រី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយចោរមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿង ប្រើប្រាស់កាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ គូសង្សារមួយគូយកម៉ូតូ Nex មួយគ្រឿង រួចជិះគេចខ្លួនបាត់ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះឈ្មោះ ជា ណាក់ ភេទប្រុស អាយុជាង ២០ឆ្នាំ ជាអ្នកធ្វើការ នៅក្រុមហ៊ុនស៊ិនទ្រី បានឲ្យដឹងថា រូបគេ និងសង្សារ បានមកពីហូបអី នៅច្បារអំពៅ បន្ទាប់ពីហូបអីរួចហើយ ក៏នាំគ្នាត្រឡប់មកកន្លែងស្នាក់នៅវិញ គឺស្នាក់នៅក្នុងហ្ការ៉ាសរថយន្តស៊ិនទ្រី ដោយជិះតាមផ្លូវ៣៧១ បត់ចូលទៅកន្លែងស្នាក់នៅ តែទៅមិនទាន់ដល់ផង ក៏លេចមុខក្រុមចោរមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាក Scoopy ពណ៌ស និងមួយគ្រឿងទៀត មិនចាំម៉ាក បានប្រើប្រាស់កាំភ្លើងខ្លីមួយដើម ភ្ជង់ និងវាយប្លន់បណ្តាលឲ្យ ជនរងគ្រោះមានរបួសផងដែរ ហើយម៉ូតូដែលក្រុមចោរប្លន់ យកនោះ ម៉ាក Nex ពណ៌សស្លាកលេខ ភ្នំពេញ1CT-9823 បន្ទាប់ពីវាយប្លន់យកបានសម្រេចហើយ ក្រុមចោរទាំងអស់នោះ បានយកម៉ូតូជនរងគ្រោះ ជិះគេចចេញបាត់ ដោយ សុវត្ថិភាព បន្ទាប់ពីក្រុមចោរទៅបាត់ជនរងគ្រោះ បានត្រឹមតែមកដាក់ពាក្យបណ្តឹង ទាំងមិនសង្ឃឹមថា សមត្ថកិច្ចអាចរកឲ្យគាត់ឃើញវិញឡើយ។

ករណីទី២ ៖ នៅម៉ោង ១ និង៥០នាទីយប់ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក៏មានករណីវាយប្លន់យក ម៉ូតូ Viva មួយគ្រឿង និងខ្សែករផ្លាកទីនទង្ងន់៥ជីមួយខ្សែបានសម្រេច ពីបុរសម្នាក់ ។

បើតាមសដីជនរងគ្រោះបានឲ្យដឹងថា ការវាយការវាយប្លន់នេះ បង្កឡើងដោយក្រុមចោរមួយក្រុម មានគ្នាប្រមាណជិត១០នាក់ ប្រដាប់ដោយដាវ នឹងដំបង បានធ្វើការវាយប្លន់បុរសម្នាក់ ដែលកំពុងឈប់ម៉ូតូបត់ជើងតូច ហើយបន្ទាប់ពីវាយប្លន់បានសំរេចរួច ក្រុមចោរទាំងអស់នោះ បានគេចខ្លួនបាត់ដោយសុវត្ថិភាព។

ដោយឡែកបើតាមការប្រាប់ពីប្រជាពលរដ្ឋ ដែលស់នៅក្បែរនោះ បានឲ្យដឹងថា ករណីវាយប្លន់ភាគច្រើន កើតចេញពីក្រុម ដែលកាងស្រីរកស៊ីបំរើផ្លូវភេទ ព្រោះតាមផ្លូវនេះ ចាប់ពីម៉ោងជាង១០យប់ ទៅរហូតជិតភ្លឺ តែងតែមានស្រីរកស៊ី បំរើផ្លូវភេទ និងមនុស្សប្រុសដែលមកកាងនោះ សុទ្ធតែមុនស្សញៀនថ្នាំ ហើយករណីវាយប្លន់នេះ ស្ទើរតែកើតមានរាល់យប់ ដោយសារពួកកាងស្រីទាំងនោះ ជាអ្នកប្រព្រឹត្ត តែគេពុំដែលឃើញសមត្ថកិច្ច ចុះមកបង្ក្រាបម្តងណាឡើយ ដោយតែងតែទុកឱកាសឲ្យ ពួកទាំងនេះ ប្រព្រឹត្តអំពើកាប់វាយប្លន់ បង្កការភ័យខ្លាចដល់អ្នកដំណើរ ទូទៅក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្បែរនេះ៕

ភ្ជង់ប្លន់ និងវាយប្លន់ យកម៉ូតូ បានសម្រេច ២ លើក នៅទឹកដី រាជធានីភ្នំពេញ

ភ្ជង់ប្លន់ និងវាយប្លន់ យកម៉ូតូ បានសម្រេច ២ លើក នៅទឹកដី រាជធានីភ្នំពេញ

ភ្ជង់ប្លន់ និងវាយប្លន់ យកម៉ូតូ បានសម្រេច ២ លើក នៅទឹកដី រាជធានីភ្នំពេញ

ភ្ជង់ប្លន់ និងវាយប្លន់ យកម៉ូតូ បានសម្រេច ២ លើក នៅទឹកដី រាជធានីភ្នំពេញ

ភ្ជង់ប្លន់ និងវាយប្លន់ យកម៉ូតូ បានសម្រេច ២ លើក នៅទឹកដី រាជធានីភ្នំពេញ