លួច​ទ្វារ​ដែក​តម្លៃ​ជាង​៧​ពាន់​ដុល្លារ ៣​ថ្ងៃក្រោយ​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​៦​នាក់ ​​​បាន​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​ទ្វារ​ដែក ​មាន​តម្លៃ​ជាង​៧​ពាន់​ដុល្លារ​របស់ ​ក្រុមហ៊ុន​ផ្ទះល្វែង​បុរី​ពី​ភព​ថ្មី ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន ហើយ​ត្រូវ​តំណាង​ក្រុមហ៊ុន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ប្រគល់​ឱ្យ​ សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩ តុលា ២០១៥ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​មាន ១-​ឈ្មោះ ឌី សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​, ២-​ឈ្មោះ អុល សំអាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុក​កំណើតនៅ​​ភូមិ​រការ ឃុំរ​ការ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​, ៣-ឈ្មោះ ពៅ វុ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​, ៤-​ឈ្មោះ ពិ សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​, ៥-​ឈ្មោះ សុខ ម៉េ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​រលៀ​ផ្អៀ​រ ខេត្ត​កំពង់​ឆ្នាំ និង ៦-​ឈ្មោះ សុខ នឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​តា​រាជ្យ ឃុំ​កាត់​ភ្លុក ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

មេការ​ក្រុមហ៊ុន​ផ្ទះ​ល្វែង​បុរី​ពិភព​ថ្មី ឈ្មោះ សុធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​ខាងលើ​បានឱ្យ​ដឹង​ថា ទ្វារ​ដែក​ដែល​ក្រុម​ជនសង្ស័យ​លួច​យក​ទៅ​លក់​នោះ ​មាន​ចំនួន​១២​គ្រោង ស្មើ​និង​២៤​ផ្ទាំង ដែល​គិត​ជា​ទឹកប្រាក់​ជាង​៧ពាន់​ដុល្លារ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ​ក្រុមហ៊ុន​បាន​ដឹក​ទ្វារ​ដែក​ចូល​សម្រាប់​ដាក់​តាម​ផ្ទះល្វែង​ទើប​សង់​ថ្មី ហើយ​ខណៈនោះ​ជាង​មិន​ទាន់​បាន​ដាក់​នៅឡើយ ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​បាត់​ទ្វារ​ដែក​អស់ ។ ស្រប​ពេល​នោះ​កម្មករ​ត្រូវ​សម្រាក និង​ចេញ​បាត់​អស់​ទៀត សាកសួរ​នរណា​ក៏​មិនដឹង​ ប៉ុន្តែ​ដោយសារ​ការ​ស្រាវជ្រាវទើប​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ជា​អ្នកលួច ហើយ​ពួក​គេ​បាន​គេចខ្លួន​បាត់​អស់​ទៀត លុះ​៣​ថ្ងៃក្រោយ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៩ តុលា ទើបលេចមុខ​ពួក​គេ​​មក​ធ្វើការ ក៏​បាន​ឃាត់ខ្លួន​សួរ​ដឹង​ជាក់ច្បាស់​ ក៏​ចាប់​ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​និ​តិ​វិធីច្បាប់ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​នាំ​គ្នា​លួច​ទ្វារ​ចំនួន​២៤​ផ្ទាំង​នោះ​មែន​ ដោយ​បាន​ដឹក​យក​ទៅ​លក់​នៅផ្ទះ​ទិញ​និង​លក់​អេ​ត​ចាយ​មួយ​កន្លែង​នៅ​ម្ដុំ​ ផ្សារ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ហើយ​បន្ទាប់​ពី​លក់​បាន​លុយ​​នាំ​គ្នា​ដើរ​ស៊ីចាយ​អស់ចិត្ត​ទើប​ចូល​ធ្វើការ ​វិញ ក៏​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​បាន​ចម្លើយ​ពី​ជនសង្ស័យ​ហើយ កម្លាំង​ប៉ូលិស​បាន​ចុះ​ទៅ​កាន់​កន្លែង​លក់និង​ទិញ​អេ​ត​ចាយ ហើយ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់ផ្ទះ​អេ​ត​ចាយ​នោះ​ផង​ដែរ ៕

លួច​ទ្វារ​ដែក​តម្លៃ​ជាង​៧​ពាន់​ដុល្លារ ៣​ថ្ងៃក្រោយ​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស
លួច​ទ្វារ​ដែក​តម្លៃ​ជាង​៧​ពាន់​ដុល្លារ ៣​ថ្ងៃក្រោយ​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស
លួច​ទ្វារ​ដែក​តម្លៃ​ជាង​៧​ពាន់​ដុល្លារ ៣​ថ្ងៃក្រោយ​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស
លួច​ទ្វារ​ដែក​តម្លៃ​ជាង​៧​ពាន់​ដុល្លារ ៣​ថ្ងៃក្រោយ​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស
លួច​ទ្វារ​ដែក​តម្លៃ​ជាង​៧​ពាន់​ដុល្លារ ៣​ថ្ងៃក្រោយ​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត