ចាប់​ចោរឆក់​កាបូប​បាន​ម្នាក់ នាំ​គ្នា​វាយ​ប៊ិះ​ក្ស័យ​ជីវ៉ា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ ​នាំ​គ្នា​ដេញចាប់​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ស្ទើរ​ស្លាប់ ទើប​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​បរទេស​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្ដី បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃ​ទី​១៩ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ ឈាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុន​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-536​មួយ​គ្រឿង​ម្នាក់ឯង ។

មុន​ពេល​កើតហេតុ គេ​ឃើញ​ប្ដី​-​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ឃ្លី​ក ពណ៌​.​ស ពាក់​ស្លាក​លេខ​កណ្ដោល​1H-0524 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៨​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មក​ពីក្រោយ ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រង​គ្រោះ តែ​មិន​បាន​សម្រេច បណ្តោយ​ដួល​រង​របួសធ្ងន់​ទៅ​នឹង​ថ្នល់ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នាំ​គ្នា​ដេញចាប់​វាយ​អ្នកមួយ​ដៃ​អ្នកមួយ​ជើង​ស្ទើរ​រស់​ស្ទើ​ស្លាប់ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ៕

ចាប់​ចោរឆក់​កាបូប​បាន​ម្នាក់ នាំ​គ្នា​វាយ​ប៊ិះ​ក្ស័យ​ជីវ៉ា
ចាប់​ចោរឆក់​កាបូប​បាន​ម្នាក់ នាំ​គ្នា​វាយ​ប៊ិះ​ក្ស័យ​ជីវ៉ា
ចាប់​ចោរឆក់​កាបូប​បាន​ម្នាក់ នាំ​គ្នា​វាយ​ប៊ិះ​ក្ស័យ​ជីវ៉ា
ចាប់​ចោរឆក់​កាបូប​បាន​ម្នាក់ នាំ​គ្នា​វាយ​ប៊ិះ​ក្ស័យ​ជីវ៉ា
ចាប់​ចោរឆក់​កាបូប​បាន​ម្នាក់ នាំ​គ្នា​វាយ​ប៊ិះ​ក្ស័យ​ជីវ៉ា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត