Roma ប្រឈមមុខនឹងដំណើរប្រកួតដ៏តានតឹងទៅកាន់ទឹកដី Leverkusen

ខ្សែ​ប្រយុទ្ធ Daniele De Rossi របស់​ក្រុម Roma បាន​និយាយ​ថា ដំណើរ​ប្រកួត​នៃក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ ទៅកាន់​​ទឹក​ដីក្រុម Bayer Leverkusen គឺហាក់​ដូច​ជា​​​ការ​ប្រកួត​​វគ្គ​ចាញ់​ធ្លាក់​អ៊ី​ចឹង​​សម្រាប់​ក្រុម​របស់​អ៊ី​តាលីមួយ​នេះ​។ Roma កំពុង​តែ​ឈរ​នៅ​បាត​តា​រាង​នៃ​ពូល E ដោយមាន​ត្រឹម​តែ​១​ពិន្ទុ​គត់​ពី​ការ​ប្រកួត​២​លើក​របស់​ពួក​គេ នៅមុនពេល​ការ​ប្រកួត​ពីរ​ជើង​​ជាប់​ៗ​គ្នា​ជា​មួយ​នឹង​ក្រុម​របស់​អាល្លឺ​ម៉ង់​។ De Rossi បាន​ឲ្យ​ដឹង​ថា៖ «​វា​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ឡើយ វា​នឹង​មិនមែន​ជា​ការ​ប្រកួត​ដ៏​ងាយ​ស្រួល​ឡើយ​ជាមួយ​នឹង​ក្រុម Leverkusen ពីព្រោះ​យើង​នឹង​ប្រកួត​ក្រៅ​ដី ហើយ​ពួកគេ​ជា​ក្រុម​ដ៏ខ្លាំងមួយ​។ ការ​ឈាន​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នៃក្រប​ខ័ណ្ឌ Champions League គឺ​អាស្រ័យ​ទៅលើ​ការ​ប្រកួតនេះ ហេតុ​នេះ វា​នឹងក្លាយ​ជា​ប្រភេទ​នៃ​ការ​ប្រកួត​ដែល​ចាញ់​ធ្លាក់​»​។
leverkusen-roma_4a7951e
Leverkusen បាន​រង​បរា​ជ័យ​ទាំង​​សោក​ស្តាយ​ក្នុង​លទ្ធផល ២-១ នៅ​​កីឡ​ដ្ឋាន Camp Nou កាលពី​ការ​ប្រកួតលើក​មុន​នៅពេល​ជួប​ជា​មួយ​ក្រុម​​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Barcelona ក្រោយ​ពី​បាន​​បំ​បាក់​ក្រុម BATE Borisov នៅ​កីឡ​ដ្ឋាន ៤-១ នៅ​កីឡ​ដ្ឋាន BayArena ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួកគេ​។ ក្រុម​របស់​អាល្លឺ​ម៉ង់​មួយនេះ ដេញ​តាម​ពីក្រោយ​ក្រុម Barcelona ត្រឹម​តែ​១​ពិន្ទុគត់​ក្នុង​ពូល និង​ពិត​ជា​ស្រេក​ឃ្លាន​ក្នុង​ការ​ដណ្តើម​យក​ជ័យ​ជម្នះលើក្រុម Roma មុននឹង​​វិល​​ទៅ​ប្រកួត​នៅលើ​ទឹក​ដី​អ៊ី​តាលី​វិញ​នៅ​ថ្ងៃ​ទី​៤ ខែ​​វិច្ឆិកា​។ ប៉ុន្តែ ក្រុម Leverkusen របស់​លោក Roger Schmidt បាន​ជួប​ភាព​ត្រដាប​ត្រដួស​​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Bundesliga និង​បាន​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ០-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Hamburg កាល​ពី​ថ្ងៃ​​សៅរ៍ ហើយ​ការ​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ជា​លើក​ទី​២​ជាប់​ៗ​គ្នា​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ឈរ​លេខ​៨​នៅលើ​​តា​រាង​​។ ការ​ប្រកួតនៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​​ភ្លឺ​​៕

ការ​ជួប​គ្នា​២​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

04.11.04          AS Roma 1-1 Bayer Leverkusen

20.10.04          Bayer Leverkusen 3-1 AS Roma