ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង

ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង

ភ្លៀង​ធ្លាក់​ខ្លាំង​​បង្ក​ជា​ទឹក​ជំនន់​​លិច​ភូមិ​​ជា​ច្រើន​ក្នុង​ប្រទេស​ហ្វីលីពីន ​​ក្រោយ​ពេល​ព្យុះ​ទីហ្វុង​​ Koppu បាន​បោក​បក់​មក​លើ​​ភាគ​ខាង​ជើង​​ប្រទេស​​កាល​ពី​​ថ្ងៃ​​អាទិត្យ​កន្លង​ទៅ។

 

ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង
 

 
​ប្រជាជន​ជា​ច្រើន​នាក់​​​​​ជាប់​នៅ​​លើ​ដំបូល​ផ្ទះ​​ដោយ​សារ​ទឹក​ជំនន់​ ចំណែក​កង​កម្លាំង​យោធា​ហ្វីលីពីន​ជា​ច្រើន​ក៏​​​បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ និង​​កំពុង​ព្យាយាម​ទៅ​ជួយ​ដល់​តំបន់​ដាច់​ស្រយាល​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នោះ​​ផង​ដែរ។

 

​​​​​​​​ទីភ្នាក់ងារ​​ឧតុនិយម​ហ្វីលីពីន Lando ​កំពុង​បន្ត​​​តាម​ដាន​ចំពោះ​សកម្មភាព​​ព្យុះ​ទីហ្វុង​​ Koppu ដែល​បង្ក​ជា​ទឹក​ជំនន់​​​​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ប្រជាជន​ទោះ​បី​​​​ព្យុះ​ទីផុង​​​​​​​បាន​ថមថយ​ក៏​ដោយ។​​​

 

ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង
 

 
តាម​របាយ​ការណ៍​ចុង​ក្រោយ​មាន​មនុស្ស​យ៉ាង​តិច​​​១២​​នាក់​បាន​​ស្លាប់​​​​​​ដោយ​សារ​ព្យុះ​បោក​បក់​ក្នុង​ល្បឿន​យឺត​ខាង​លើ​ ហើយ​មនុស្ស​ប្រហែល​ជាង​មួយ​ម៉ឺន​​នាក់​​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ៕

 

ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង
ប្រជាជនហ្វីលីពីន ត្រូវសង្គ្រោះក្នុងកន្លែងសុវត្ថិភាព
 

 

ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង
ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង
ទឹក​ជំនន់​គំរាម​កំហែង​​ហ្វីលីពីន​​​​ ក្រោយ​​ព្យុះ​ទីហ្វុង
 

 
ចុចអាន៖ ប្រជាជន​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ ព្រោះ​តែ​ខ្យល់​ព្យុះ​ទីហ្វុងនៅ​ហ្វីលីពីន

 

​​​​​​​​​​​​ប្រែ​សម្រួល៖ មាន​រតនា
ប្រភព៖ BBC, weather