នំប៉័ង​វែង​ជាងគេ​ ប្រវែង​ជាង​១២០ម៉ែត្រ​ បំបែក​កំណត់​ត្រា​ពិភពលោក

នំប៉័ង​​​ប្រវែង​ ១២២ម៉ែត្រ ដែល​​ក្រុម​អ្នក​ជំនាញ​​ដុត​នំ​ធ្វើ​ឡើង​នៅ​ក្នុង​ពិព័រណ៍​​ Milan Expo 2015  ប្រទេស​អ៊ីតាលី ​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយស្ថាប័ន​កំណត់​ត្រា​ពិភពលោក Guinness World Records ​ថា​ជា​នំ​វែង​ជាងគេ​បំផុត​ក្នុង​ពិភព​លោក។

នំប៉័ង​វែង​ជាងគេ​ ប្រវែង​ជាង​១២០ម៉ែត្រ​ បំបែក​កំណត់​ត្រា​ពិភពលោក

ក្រុម​អ្នក​​ដុត​នំ​ចម្រុះ​ជាតិសាសន៍​មក​ពី​បារាំង និង​អ៊ីតាលី​ ចំនួន ៦០នាក់​ បាន​ពួត​ដៃ​គ្នា ក្នុង​ការ​ផលិត​វា​ឡើង ដោយ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ៧ម៉ោង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ក្រោយ​នំប៉័ង​ស្នូល​​ផ្អែម​រស់​ជាតិ​សូកូឡា​នេះ​​ ប្រកាស​បំបែក​កំណត់​ត្រា​ភ្លាម គេ​បាន​​​ហែក​ឲ្យ​មើល​ស្នូល និង​កាត់​ជា​កង់​ៗ ​ចែក​ជូន​​ដល់​អ្នក​ចូលរួម​​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ​ ដោយ​ឥត​គិត​ថ្លៃ​ ដើម្បី​អបអរ​ផង​ដែរ៕

នំប៉័ង​វែង​ជាងគេ​ ប្រវែង​ជាង​១២០ម៉ែត្រ​ បំបែក​កំណត់​ត្រា​ពិភពលោក

នំប៉័ង​វែង​ជាងគេ​ ប្រវែង​ជាង​១២០ម៉ែត្រ​ បំបែក​កំណត់​ត្រា​ពិភពលោក

នំប៉័ង​វែង​ជាងគេ​ ប្រវែង​ជាង​១២០ម៉ែត្រ​ បំបែក​កំណត់​ត្រា​ពិភពលោក

នំប៉័ង​វែង​ជាងគេ​ ប្រវែង​ជាង​១២០ម៉ែត្រ​ បំបែក​កំណត់​ត្រា​ពិភពលោក

ចុច​អាន៖ ដើម​ឈើ​យក្ស​​អាយុ​​​ជាង​​៣​ពាន់​ឆ្នាំ​ អាច​ងាប់​ដោយ​សារ​ភាព​រាំង​ស្ងួត

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV
​​​