ដឹង​អត់​ថា ខែ​ធ្លាក់​ខ្យល់​ប៉ះពាល់​ស្បែក​ខ្លាំង​រហូត​ដល់​ជ្រួញ និង​ឡើង​អាចម៍​រុយ?


ដឹង​អត់​ថា ខែ​ធ្លាក់​ខ្យល់​ប៉ះពាល់​ស្បែក​ខ្លាំង​រហូត​ដល់​ជ្រួញ និង​ឡើង​អាចម៍​រុយ?

រដូវ​រំហើយ​​​ធ្លាក់​ខ្យល់​មក​ដល់ មនុស្ស​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​រងា​ត្រជាក់ ឯ​ស្បែក​មុខ​និង​ដង​ខ្លួន​វិញ​ក៏​ប្រែប្រួល​ដែរ គឺ​ប្រែ​ពី​មាន​សំណើម​មក​ជា​ស្ងួត​រហូត​ដល់​ប្រេះ​ស្រកា​ដូច​ជា​ស្រកា​ត្រី​អ៊ីចឹង។ បើ​មនុស្ស​ស្រី​វិញ ពិសេស​អ្នក​មានស្បែក​ខ្មៅ​ រឹត​តែ​មិន​បាច់​និយាយ​គឺ​ស្បែក​បែក​ស​ព្រុស​ មិន​គួរ​ឲ្យ​ចង់​គយ​គន់។ បើ​ប្រែប្រួល​ម្ល៉ឹងៗ តើ​ស្បែក​យើង​អាច​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ​ទៅ?

 

ខែ​ធ្លាក់​ខ្យល់​​គឺ​ជា​រដូវ​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​ឡើង​ស្ងួត​គ្មាន​សំណើម​បំផុត។ បើ​គ្មាន​វិធី​ការពារ​ទេ ស្បែក​អ្នក​នឹង​កើត​ជា​ជ្រីវជ្រួញ និង​ឡើង​អាចម៍​រុយ​តូចៗ​ពណ៌​ក្រហម និង​ខ្មៅ ​ឬ​គេ​ហៅ​ថា​ស្នាម​អុជ​ក្រហម។ ដោយ​ហេតុ​ថា​ស្បែក​មនុស្ស​ត្រូវ​ការ​សំណើម​ជា​ចាំបាច់ ដូច្នេះ​ប្រសិន​បើ​យើង​កាន់​តែ​បណ្ដែត​បណ្ដោយ​មិន​មាន​អ្វី​មក​ជំនួយ​ក្នុង​រយៈពេល​នេះ ស្បែក​អ្នក​នឹង​ខូច​ដោយ​ស្វ័យប្រវត្តិ។

 

ដឹង​អត់​ថា ខែ​ធ្លាក់​ខ្យល់​ប៉ះពាល់​ស្បែក​ខ្លាំង​រហូត​ដល់​ជ្រួញ និង​ឡើង​អាចម៍​រុយ?

 

* រោគ​សញ្ញា​ស្បែក​ឡើង​ស្ងួត៖

·         អ្នក​មាន​អារម្មណ៍​ស្បែក​ឡើង​តឹង ជា​ពិសេស​ក្រោយ​ពេល ងូត ឬ​មុជ​ទឹក និង​ហែល​ទឹក​រួច

·         អ្នក​មាន​អារម្មណ៍​ស្បែក​ឡើង​គ្រើមៗ

·         ស្បែក​បែក​ស្រកា​សៗ (បែក​ស្រកា​ត្រី)

·         ស្បែក​ចេញ​ស្នាម​ប្រេះ និង​ប្រេះ​ចេញ​ឈាម (ស្បែក​បបូរ​មាត់)

·         ស្បែក​ឡើង​កន្ទួល​ក្រហម និង​ខ្មៅ​អុជៗ (អាចម៍​រុយ)។

 

* វិធី​ការពារ៖

·         កុំ​ងូត​ទឹក​ក្ដៅ​យូរ​ពេក។ បើ​ចង់ ងូត​ទឹក​ក្ដៅ​ឧនៗ ហើយ​កំណត់​ពេល​ងូត កុំ​នៅ​ដំអក់​យូរ

·         ប្រើ​ក្រែម ឬ​ឡេ​លាប​ស្បែក​បន្ថែម​សំណើម។ ជា​ពិសេស ក្រោយ​ពេល​ងូត​ទឹក​រួច ត្រូវ​ប្រើ​ឡេ​លាប​ស្បែក

·         ប្រើ​សាប៊ូ​ទឹក​សម្រាប់​ដុស​ខ្លួន​ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម ចៀសវាង​ប្រើ​សាប៊ូ​ដុំ​មក​ដុស​ខ្លួន៕

 

ដោយ៖ សុផាត
ប្រភព៖ mayoclinic.org