លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

តារា​សម្ដែង​អាមេរិក Angelina Jolie និង​ស្វាមី​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​កូន​ៗ​របស់​ខ្លួន​​មិន​ភ្លេច​ដើម​កំណើត​របស់​ពួក​គេ។

 

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

១៣ ឆ្នាំ​ក្រោយ​ពី​បាន​ទទួល​ចិញ្ចឹម​កូន​ប្រុស Maddox ដែល​ជា​កូន​ខ្មែរ​នោះ ម្ដាយ​កូន ៦ រូប​នេះ​បាន​ត្រលប់​មក​ប្រទេស​កំណើត​របស់​គេ​ម្ដង​ហើយ​ម្ដង​​ទៀត ​ព្រម​ទាំង​បាន​នាំ​កូន​ៗ​ដទៃ​ទៀត​មក​ជាមួយ​ផង​ដែរ​សម្រាប់​លើក​នេះ។​

 

Jolie និង Brad ត្រូវ​បាន​អ្នក​កាសែត​ថត​បាន​នៅ​ពេល​កំពុង​ទិញ​ទំនិញ​ជាមួយ កូន​ពៅ​ Shiloh និង កូន​ភ្លោះ​របស់​ពួក​គេ​គឺ Knox និង Vivienne នៅ​ផ្សារ​ចាស់​ ខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ។

 

នៅ​ក្នុង​រូប​ថត​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​កំពុង​ដើរ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​មុន​ពេល​ឡើង​រ៉ឺម៉ក​កង់​បី ចេញ​ដំណើរ​ទៅ​វិញ។ Jolie និង​ស្វាមី​កំពុង​នៅ​ខេត្ត​សៀម​រាប​ដើម្បី​ដើរ​រក​ទីតាំង​ថត​​ភាពយន្ត​ថ្មី​របស់​នាង​គឺ​រឿង “ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​របស់​ខ្ញុំ” ដែល​តារា​សម្ដែង​នេះ​ជា​អ្នក​ដឹក​នាំ​រឿង។ នៅ​ក្នុង​ដំណើរ​​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ គ្រួសារ​របស់ Jolie មិន​បាន​ប្រើ​ប្រាស់​យាន​ជំនិះ​ស៊ីវិល័យ​អ្វី​មក​ធ្វើ​ជា​យាន​ជំនិះ​​នោះ​ទេ ដោយ​ពួក​គេ​ទៅ​ណា​មក​ណា​ដោយ​ជិះរ៉ឺម៉ក​កង់​បី តែ​ប៉ុណ្ណោះ។

 

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

នៅ​ក្នុង​រឿង​នេះ​​ដែរ Maddox នឹង​​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​ថត ដោយ​ម្ដាយ​របស់​គេ​ចង់​ឲ្យ​គេ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ទឹក​ដី​កំណើត​របស់​ខ្លួន។ តារា​សម្ដែង​​អាយុ ៤០ ឆ្នាំ​រូប​នេះ​ធ្លាប់​និយាយ​ថា Maddox ឥលូវ​នេះ​មាន​អាយុ ១៤ ឆ្នាំ​ហើយ ហើយ​ក៏​ជា​ពេល​វេលា​ដែល​គួរ​ដែល​ដឹង​ពី​ប្រវត្តិ​របស់​ប្រទេស​គេ​ដែរ បើ​ទោះ​បី​ជា​គេ​ជា​កូន​របស់​នាង តែ Maddox ក៏​ជា​កូន​​​ខ្មែរ​ម្នាក់​ដែរ៕

​​​លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

លេច​រូប Angelina Jolie និង​ Brad Pitt នាំ​កូន​ៗ​ដើរ​ទិញ​ទំនិញ​នៅ​​សៀម​រាប

 

 

ចុចអាន៖Maddox Jolie Piitt ត្រៀម​ខ្លួន​បន្ត​វេន​ពី​ឪពុក​ម្ដាយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ dailymail