ណាសា៖ ចុង​ខែ​តុលា​នេះ​នឹង​មាន​​ដុំ​អាចម៍​ផ្កាយ​អង្កិត​ផ្ចិត​២,៥​គ.ម​ហោះ​កាត់​ផែន​ដី​

ណាសា៖ ចុង​ខែ​តុលា​នេះ​នឹង​មាន​​ដុំ​អាចម៍​ផ្កាយ​អង្កិត​ផ្ចិត​២,៥​គ.ម​ហោះ​កាត់​ផែន​ដី​

អង្គការ​ណាសា​បាន​ប្រកាស​ថា ​នៅ​ថ្ងៃ​ទី​៣១​ខែ​តុលា​​ត្រូវ​ជា​ថ្ងៃ​បុណ្យ​ Halloween ​គឺ​ជា​ពេល​វេលា​ដែល​អាចម៍​ផ្កាយ​ទំហំ​ដ៏​ធំ​មួយ​នឹង​ហោះ​កាត់​ផែន​ដី​ក្នុង​រយៈ​ចម្ងាយ​កៀក​បំផុត។

 

ណាសា៖ ចុង​ខែ​តុលា​នេះ​នឹង​មាន​​ដុំ​អាចម៍​ផ្កាយ​អង្កិត​ផ្ចិត​២,៥​គ.ម​ហោះ​កាត់​ផែន​ដី​

 

​​​អាចម៍​ផ្កាយ​នោះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ 2015 TB145 ដោយ​វា​​មាន​អង្កត់​ផ្ចិត​ទំហំ​២,៥​គ.ម ហើយ​នឹង​ហោះ​កាត់​ផែន​ដី​ក្នុង​ល្បឿន​ ១២៥ ៥០០​គ.ម/ម៉​ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ៤៩៩ ០០០​គ.ម​ពី​ផែន​ដី។ ចម្ងាយ​នេះ​គឺ​ស្មើ​នឹង​១.៣​ នៃ​ចម្ងាយ​រវាង​ផែន​ដី​និង​ព្រះចន្ទ​ ដូច​នេះ​អ្នក​ដែល​មាន​កែវយឹត​នឹង​អាច​មើល​ឃើញ​​ដុំ​អាចម៍​ផ្កាយ​នេះ​បាន។ បើ​យោង​តាម​អង្គការ​ណាសា​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ដុំ​អាចម៍​ផ្កាយ​នា​ថ្ងៃ​ Halloween នេះ​នឹង​ហោះ​​កាត់​ផែន​ដី​នៅ​វេលា​ម៉ោង​ ១០​និង​១៤​នាទី​យប់​​ថ្ងៃ​សៅរ៍​ទី​៣១​ខែ​តុលា​នេះ។

 

ដុំ​​អាចម៍​ផ្កាយ​នេះ​គឺ​ជា​ដុំ​​អាចម៍​ផ្កាយ​ដែល​ហោះ​មក​កៀក​ផែន​ដី​ជាង​គេ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​​ខែ​កក្កដា​មក ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ​គេ​នឹង​មិន​អាច​មើល​ឃើញ​អាចម៍​ផ្កាយ​ដ៏​ធំ​បែប​នេះ​ទៀត​រហូត​ដល់​ឆ្នាំ​២០២៧។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ហោះ​កាត់​របស់​ដុំ​អាចម៍​ផ្កាយ​ទំហំ​ធំ​​ដែល​គេ​​បាន​ប្រទះ​ឃើញ​កាល​ពី​ពីរ​សប្ដាហ៍​មុន​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ជីវិត​លើ​ផែន​ដី​នោះ​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​ណាសា៕

 

ចុច​អាន៖ ណាសា​​ត្រៀមបង្កើតដែនដី​មនុស្ស​​នៅលើ​ភព​ព្រះ​អង្គារ​ក្នុងពេល​១៥​ឆ្នាំ​ទៀត

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​​​​

  • ណាសា៖ ចុង​ខែ​តុលា​នេះ​នឹង​មាន​​ដុំ​អាចម៍​ផ្កាយ​អង្កិត​ផ្ចិត​២,៥​គ.ម​ហោះ​កាត់​ផែន​ដី​已关闭评论
  • 337 views
  • Hide Sidebar
    A+
Publish on:2015/10/20  Category:បច្ចេកវិទ្យា