Apple​ លុប​កម្មវិធី​ចំនួន​២៥៦​ចេញ​ពី​ App Store​ ក្រោយ​រក​ឃើញ​​ស្ថានភាព​មិន​ស្រួល​

Apple​ លុប​កម្មវិធី​ចំនួន​២៥៦​ចេញ​ពី​ App Store​ ក្រោយ​រក​ឃើញ​​ស្ថានភាព​មិន​ស្រួល​

​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ក្រុម​ហ៊ុន Apple ​បាន​លុប​​ App ចំនួន​ ២៥៦ ​ចេញ​ពី ​ App Store​ របស់​ខ្លួន​ ក្រោយ​រក​ឃើញ​ថា​​​​ App ទាំង​នោះ​បាន​ប្រើ​​កូដ​​សម្ងាត់​​ដើម្បី​លួច​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់។

 

Apple​ លុប​កម្មវិធី​ចំនួន​២៥៦​ចេញ​ពី​ App Store​ ក្រោយ​រក​ឃើញ​​ស្ថានភាព​មិន​ស្រួល​

 

 

​ក្រុមហ៊ុន​ Apple បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ App ​ទាំង​ ២៥៦ នោះ​គឺ​បាន​ប្រើ​កូដ​សម្ងាត់​ដើម្បី​លួច​យក​ទិន្នន័យ​​នៅ​លើ​ iPhone របស់​អ្នក​ប្រើប្រាស់​ដូច​ជា​ អ៊ីមែល កម្មវិធី​ដែល​ពួក​គេ​បាន​ដោនឡូដ ​និង​លេខ​ Serial ​ទូរសព្ទ​របស់​ពួក​គេ​ជា​ដើម។

 

​បញ្ហា​នេះ​ដែរ​គឺ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​សុវត្ថិភាព​​ទូរសព្ទ​មួយ​ឈ្មោះ​​ SourceDNA​​ ដែល​ខ្លួន​បាន​អះអាងថា​​ App ទាំង​នោះ​គឺ​​ត្រូវ​បាន​ដោនឡូដ​ជាង​ ១ ​លាន​ដង​ឯ​ណោះ​ ដែល​ជា​ការ​សង្ស័យ​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

 

ក្រុមហ៊ុន​សុវត្ថិភាព​មួយ​នេះ​បាន​បញ្ជាក់​ដែរ​ថា​ ក្រុម​អ្នក​ផលិត​កម្មវិធី ( Developer) ដែល​មាន​ទីតាំង​នៅ​ប្រទេស​ចិន​ បាន​ប្រើ​​ Software Developer Kit (SDK) ​នៅ​ក្នុង​​ App ​ដែល​បាន​ផ្ដល់​ដោយ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន​មួយ​ឈ្មោះថា Youmi ហើយ​ពេល​​ដែល​ Developer ​​​បាន​ប្រើ​ SDK ​នោះ​គឺ​​ពួក​គេ​​មិន​បាន​​ដឹង​​ SDK ​ដែល​ពួក​គេ​ប្រើ​នោះ​គឺ​វា​កំពុង​តែ​ទាញ​យក​ទិន្នន័យ​នោះ​ទេ។

 

“យើង​ជឿ​ថា​ Developer ​ដែល​បង្កើត​ App ទាំង​នោះ​គឺ​ពិត​ជា​មិន​ដឹង​​ដោយ​សារ​តែ​​ SDK ​នោះ​គឺ​បញ្ជូន​ទិន្នន័យ​ក្នុង​ទម្រង់​​ Binary, មាន​ភាពស្មុគស្មាញ​ ហើយ​ជា​ពិសេស​ទៀត​នោះ​គឺ​​ទិន្នន័យ​របស់​​អ្នក​ប្រើប្រាស់​គឺ​ត្រូវ​បាន​ Upload ចូល​ទៅ​កាន់​​ Server របស់​ក្រុមហ៊ុន Youmi មិន​មែន​បញ្ជូន​ទៅ​ App​ នោះ​ទេ។ ដូច្នេះ​យើង​សំណូម​ពរ​ឲ្យ​ Developer ទាំង​អស់បញ្ឍប់​ការ​​ប្រើ​​ SDK ​នេះ​រហូត​ដល់​កូដ​ក្លែង​បន្លំ​នោះ​ត្រូវ​បាន​លុប​ចេញ”។​ បើ​តាម​ការផ្សាយ​​ពី​ SourceDNA ​ក្នុង​គេហទំព័រ​របស់​ខ្លួន។

 

​បច្ចុប្បន្ន​ក្រុមហ៊ុន​ Apple គឺ​កំពុង​តែ​ធ្វើការ​ជា​មួយ​នឹង​ក្រុម Developer ​ទាំង​នោះ​ដើម្បី​កែប្រែ​ App របស់​ពួក​គេ​ឲ្យ​ត្រូវ​ទៅ​តាម​គោលការណ៍​សុវត្ថិភាព​ និង​ការ​ណែនាំ​របស់​​​ Apple ជា​មុន​សិន ​មុន​នឹង​អនុញ្ញាត​ឲ្យ​ដាក់​នៅ​ក្នុង​​ App Store ឡើងវិញ៕

 

អាន​បន្ត៖ តុលាការ​​​ឲ្យ​ Apple ​បង់​ ២៣៤ លាន​ដុល្លារ​​ដែល​​រំលោភ​លើ​សិទ្ធិ​ប៉ាតង់របស់​​ Wisconsin-Madison

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ seattlepi