បារខែម​ភ្នំពេញឆ្នាំ​នេះ​កាន់​តែ​ប្លែក ប្រធាន​បទ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍

បារខែម​ភ្នំពេញឆ្នាំ​នេះ​កាន់​តែ​ប្លែក ប្រធាន​បទ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍

បារខែម​ភ្នំពេញ ២០១៥ ជា​ព្រឹត្តិការណ៍​ជួបជុំ​នៃ​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា អ្នក​ជំនាញ ​ច្នៃប្រឌិត សហគ្រិន​វ័យ​ក្មេង អង្គការ​សង្គម​ស៊ីវិល ថ្នាក់​ដឹកនាំ​អាជីវកម្ម សាស្ត្រាចារ្យ សិស្ស និង​និស្សិត ដើម្បី​ចែករំលែក ចំណេះដឹង​និង​បទពិសោធន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម អាស៊ាន នា​ពេល​ខាងមុខ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២៤ និង ២៥ ខែ តុលា ឆ្នាំ ២០១៥ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៥​ល្ងាច។

 

បារខែម​ភ្នំពេញឆ្នាំ​នេះ​កាន់​តែ​ប្លែក ប្រធាន​បទ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍

 

នៅ​ថ្ងៃ​កម្មវិធី​បារខែម​នឹង​មាន​សកម្មភាព​ជាច្រើន ដូច​ជា​ការ​ធ្វើ​បទ​បង្ហាញ ការ​ពិព័រណ៍​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា ការ​ពិភាក្សា និង​ការ​ជជែក​ជាមួយ​អ្នក​ជំនាញ ព្រម​ទាំង​មាន​ការ​កម្សាន្ត​ផ្សេងៗ​ទៀត ដូចជា ការ​បង្ហាញ​ក្បាច់​គុណ​ខ្មែរ​មាន ​ល្បុក្កតោ យុទ្ធ​គុណ​ខម និង​វិធីសាស្ត្រ​ហាត់ប្រាណ​ជាដើម។​

 

@ ការ​ជជែក​ជាមួយ​អ្នក​ជំនាញ
o   សហគ្រិន​វ័យក្មេង ១២ រូប ដែល​បាន​បោះបង់​ការងារ ហើយ​មក​ចាប់ផ្ដើម​អាជីវកម្ម​ដែល​ខ្លួន​ចូលចិត្ត
o   អ្នក​សរសេរ​កម្មវិធី (Programmers) ៨​ រូប ដែល​មាន​បទពិសោធន៍​សរសេរ​កម្មវិធី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​នានា​ (Software Development Company) ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស
o   អ្នក​ជំនាញ​ច្នៃប្រឌិត និង​រចនា ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ចំនួន ១៥​រូប
o   អ្នក​ផលិត​ហ្គេម​នៅ​កម្ពុជា
@  ការ​ពិភាក្សា
o   អភិវឌ្ឍន៍​អាជីព ៖ ការ​បង្កើត​ក្ដី​សុបិន​តាម​រយៈ​អាជីព​បច្ចេកវិទ្យា (How to Build Your Dream Through Tech Career)
o   អនាគត​ខាងមុខ​នៃ eCommerce នៅកម្ពុជា (The Future of eCommerce in Cambodia)
@ប្រធាន និង​បទបង្ហាញខ្លះ​ៗ ដែល​រៀបចំ​រួច​ជា​ស្រេច៖
o   គន្លឹះ​ទៅ​បរទេស​ដោយ មិន​អស់​ថវិការ​ផ្ទាល់ខ្លួន
o   ស្វែក​រក​ចំណូល​ជាមួយ Google Adsense
o   Top 10 Emerging Technologies that could transform our future and One industry that could bring us there
o   What Internet Security Experts Know that most People Don’t
o   ការ​រចនា​ម៉ូត​តុក្កតា​បាប៊ី និង​សំលៀកបំពាក់​ខ្មែរ
o   How to get yourself ready to be a software developer
o   How to Choose the Right Technologies to Learn in Web Development
o   How to Success Submit WP Theme to WordPress.org Site
o   5 Steps to Develop Your Creativity. Practical Guide to Boost Your Creativity Potential Every Day.
o   Hacking Learning, Relationships and Travel
o   Want to make a Successful Career in IT but don’t know ow?
o   How to Build up an Entrepreneurial Spirit and Business Mindset
o   10 Marketing Tips for Business
o   និង​ប្រធានបទ​ផ្សេងៗ​ជាច្រើន​ទៀត សរុប ប្រមាណ ៩០​ប្រធានបទ

 

@ មាន​វាគ្មិន​ ធ្វើ​បទ​បង្ហាញ ការ​ពិភាក្សា និង​ជជែក​ជាមួយ​អ្នក​ជំនាញ​ប្រមាណ ៩០នាក់
@ មាន​ស្តង់​ពិព័រណ៍​ប្រមាណ ៤៥​ ស្តង់​នឹង​ដាក់​បង្ហាញ​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា
@ ការ​បង្ហាញ​ក្បាច់​គុណ​ខ្មែរ​មាន ​ល្បុក្កតោ យុទ្ធ​គុណ​ខម និង​វិធីសាស្ត្រ​ហាត់ប្រាណ

 

បារខែម​ភ្នំពេញ​បាន​ចាប់ផ្ដើម​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០០៨ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៣៥០នាក់។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការ​ចូលរួម​ចេះ​តែ​មានការ​កើន​ឡើង​ជា​លំដាប់ ដោយ​ការ​ចូលរួម​ក្នុង​ឆ្នាំ ២០១៤ កន្លងមក​មាន​ប្រមាណ ៣៥០០​នាក់។ ក្រុមការងារ​រៀបចំ​បារខែម​សង្ឃឹម​ថា​និង​មាន​អ្នក​ចូលរួម​កើន​ឡើង​ជា​ឆ្នាំ​មុន។

 

លោក​អ្នក​អាច​ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ ឬ​អាច​ចុះឈ្មោះ​តាម​តំណ ៖ https://barcamppp15.eventbrite.com/​ ឬ​ទទួល​បាន​ព័ត៌មាន​ថ្មី​តាមរយៈ Facebook page  www.facebook.com/barcamppp៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

ប្រភព៖ បារខែម