បុរស​ម្នាក់ តូចចិត្ត​ប្រពន្ធ​សុំ​លែង ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់​ជួល​

​កណ្តាល: បុរស​ម្នាក់ ទំនង​មាន​វិបត្តិ​ផ្លូវចិត្ត ដោយសារ​ប្រពន្ធ​លែងលះ គិត​ខ្លី បានសម្រេច​ចិត្ត​ចងក​នឹង​ខ្សែពួរ​នីឡុង និង​មេដំបូល​បន្ទប់​ផ្ទះជួល សម្លាប់ខ្លួន ហើយ​ត្រូវបាន​គេ​ប្រទះឃើញ កាលពី​ម៉ោង​ប្រមាណ​ជាង ១០​ព្រឹក ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង តាខ្មៅ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត មានឈ្មោះ ធា​ម សុជា អាយុ ៣០ ឆ្នាំ ទីលំនៅ​សព្វថ្ងៃ ភូមិ​ពានា​ផ្សារ ឃុំ ក្បឿង​រាយ ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ប៉ុន្តែ​បច្ចុប្បន្ន ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ  មុខរបរ បើកបរ​រថយន្ត​ដឹក​កំទេច​ថ្ម​។​

 មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃ​១៨ ខែតុលា ឆ្នាំ​២០១៥​អ្នក​នៅ​បន្ទប់​ជួល​ក្បែរ​បន្ទប់​អ្នករងគ្រោះ គាត់​ឈ្មោះ​ហួត​និល ភេទ ប្រុស អាយុ ៤៥ ឆ្នាំ បានឮ​សំឡេង​ ទូរស័ព្ទ​រោទ៍ តែ​មិនមាន​អ្នក​លើក​សោះ រោទ៍​ជា​ច្រើនដង​នៅតែ​គ្មាន​អ្នក​លើក​ដដែល រហូតដល់​ព្រឹក​ម៉ោង​១០.០០​នាទី ថ្ងៃទី​១៩​តុលា ឈ្មោះ​ហួត​និល បាន​ប្រាប់​ទៅ​ម្ចាស់ ផ្ទះ ជួល ឲ្យ​ទៅ​មើល​បន្ទប់​ឈ្មោះ ជា ដោយ​ឮ​តែ​សំលេង ទូរស័ព្ទ​រោ​ទ៏ គ្មាន​អ្នក​លើក​។

​ក្រោយមក​កូនប្រសារ​ម្ចាស់ផ្ទះ បាន​យក ជណ្តើរ​មក​ដាក់​មើល​ពីលើ​តាម​រន្ធ ខ្យល់ ក៍​ឃើញឈ្មោះ ធា​ម សុជា នេះ ចងក​នឹង​មេដំបូល​បន្ទប់​ជួល​នោះទៅហើយ រួច​ក៍​នាំគ្នា​ចុះ​តាម​រន្ធ​ខ្យល់បើកទ្វារ និង​រាយការណ៍ទៅ​អាជ្ញាធរ​មូលដ្ឋាន និង ជំនាញ ចុះ​ពិនិត្យ​លើ​ខ្លួន​សាកសព​។​

 កម្លាំង​មន្ត្រី បច្ចេកទេស ក្រុង រួម និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ បាន​ពិនិត្យ​មាន​ស្លាកស្នាម​នៅលើ ក នៅ​ព័ទ្ធ​ក្រោម​ចង្កា​ទៅគុម្ព ត្រចៀក​ខាងឆ្វេង​ដែលជា​​ស្នាម​ ខ្សែ​រិត​ក កន្លងមក​អ្នករងគ្រោះ​ខាងលើនេះ មានរឿង ជាមួយ​ប្រពន្ធ​និង​បាននាំគ្នា ទៅ​លែងលះ នៅឯ​ស្រុកកំណើត ។

​រហូតមកដល់​ថ្ងៃកើតហេតុ​វេលា​ដូចខាងលើ ជនរងគ្រោះ​ដែលមាន​ឈ្មោះ ធាន សុជា នេះ​ត្រូវ​អ្នកជិតខាង ប្រទះឃើញ ចងក​នៅក្នុង​បន្ទប់​ស្លាប់​បាត់ទៅហើយ ដោយ​មិន មាន​ប្រពន្ធ​នៅ​ជាមួយ​ទេ​។ ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​បន្ទាប់ ពី​ពិនិត្យ​ចប់សព្វគ្រប់ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅឯ​ស្រុកកំណើត​៕H/S

បុរស​ម្នាក់ តូចចិត្ត​ប្រពន្ធ​សុំ​លែង ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់​ជួល​

បុរស​ម្នាក់ តូចចិត្ត​ប្រពន្ធ​សុំ​លែង ចងក​សម្លាប់ខ្លួន ក្នុង​បន្ទប់​ជួល​