​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន នៅ​ស្រុក​ស្អាង​

​កណ្តាល: កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​តាម​ដង ផ្លូវជាតិ​លេខ​២១​បេ ក៏បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុកនូវ​សារធាតុ​ញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោងប្រមាណ​ជាង ១០ យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន ទី​១.​ឈ្មោះ ម៉ែន វ័​ន្ត អាយុ​១៧​ឆ្នាំ  មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រាច ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ទី​២.​ឈ្មោះ មាន ពិសី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ផាន ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។ អ្នក​ទាំង​២ បច្ចុប្បន្នស្នាក់នៅ​ភូមិ​ព្រែ​កឡុង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។ ក្រោយពី​ចាប់ខ្លួន​កម្លាំង បាន​ដកហូត វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) និង​ម៉ូតូ ១​គ្រឿង ម៉ាក Nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1.CG.3362.​។​

​សមត្ថកិច្ច បាន​បន្តថា មុនពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​តាម​ដង ផ្លូវជាតិ​លេខ​២១​បេ ប្រទះឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​មាន​គ្នា ២​នាក់ បាន​ឃាត់​ត្រួតពិនិត្យ តែ​អ្នក​ទាំង​២​នាក់ មិន​ឈប់ ភ្លាម​ទេ ដោយបាន​ជិះ​គេច​ពី​សមត្ថកិច្ច ហើយ​ក៏បាន​ទម្លាក់​ថ្នាំញៀន ចោល​នៅលើ​ផ្លូវ ក្រោយ ពេល​ឃាត់ខ្លួន បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹក​ក ១ កញ្ចប់​តូច នៅលើ​ដងផ្លូវ​ជាតិ​លេខ​២១​បេ ហើយ​ក៏បាន​បញ្ជូន ជនសង្ស័យ​ទាំង ២ នាក់ មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់ បាន​សារភាពថា ពួកខ្លួន​បាន​ទិញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ២ កញ្ចប់ ពី​វាល​ខ្សាច់ នៅ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ក្នុងតម្លៃ ៤០.០០០ រៀល ហើយ​បាន​ទម្លាក់ចោល​លើផ្លូវ ពេល​បានឃើញ​សមត្ថកិច្ច​នគរបាល​៕V​/S

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន នៅ​ស្រុក​ស្អាង​

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន នៅ​ស្រុក​ស្អាង​