​បុរស​ម្នាក់ ស្រវឹងស្រា​ដើរ​ធ្លាក់​ប្រឡាយ​លង់​ស្លាប់

ប៉ៃលិន: បុរស​ម្នាក់​ស្រវឹងស្រា ដើរ​ធ្លាក់​ប្រឡាយទឹកលង់​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ជិត​៧ យប់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​បុរស​ប្រមឹក ដែល​ដើរ​ធ្លាក់​ប្រឡាយទឹក លង់​ស្លាប់ គ្មាន​អ្នកដឹង​នេះ ឈ្មោះ សី រ៉េត អាយុ ៥៨​ឆ្នាំ ជា​បុរស​ពោះម៉ាយ មាន​ទីលំនៅ នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​ ហើយ​មានកូន​ប្រុស​ស្រី ២​នាក់ក្នុងបន្ទុក​។​

​ក្រោយពេល​កើតហេតុ គេ​បានឃើញ​បងប្អូន និង​សាច់ញាតិ បាន​ចុះ​ស្រង់​សាកសព ឡើងមក​គោក ហើយ​បានរៀបចំ​ធ្វើបុណ្យតាម​ប្រពៃណី​៕V​/S

​បុរស​ម្នាក់ ស្រវឹងស្រា​ដើរ​ធ្លាក់​ប្រឡាយ​លង់​ស្លាប់