​លើកដែក​ឡើងទៅ​ជាន់​ទី​១ ប៉ះ​ខ្សែភ្លើង ឆក់​របួសធ្ងន់​ស្រាល​៣​នាក់​

ភ្នំពេញ: កម្មករសំណង់ចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ និង​រលាក​ពេញ​ខ្លួន និង​ដៃ សន្លប់​វង្វេង​បាត់ស្មារតី  ខណៈ​ពួកគេបាន​លើកដែកឡើង​ទៅជា​ន់ទី​១ ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​ភ្លើង បណ្តាល​ឲ្យ​ឆក់​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​នៅផ្ទះ​ជួសជុល​ថ្មី តាមផ្លូវ​បេតុង មុខ​រោងចក្រ QMI ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​ធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ របួសធ្ងន់ ឈ្មោះ សាន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។ ចំណែក​២​នាក់​ទៀត រងរបួស​ស្រាល ឈ្មោះ ម៉ាន់ សុធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ  ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ ជា​កម្មករ​ជាមួយគ្នា ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ ទាញ​ដែក ឡើងទៅ​ដាក់​លើ​ជាន់​ទី​១ កំពុង​ជួសជុល ហើយ​ត្រូវបាន​កន្ទុយ​ដែក​វ័ធ ទៅ​ប្រទាក់​ខ្សែ​កា​ប្លិ៍​ភ្លើង ដែលមាន​តង់ស្យុង​ខ្ពស់នៅក្បែរនោះ បណ្តាល​ឲ្យ​ឆ្លង​ឆក់ភ្លាមៗ ត្រូវបាន​កម្មករ​រួមការ​ងារ ២​នាក់​ទៀត ឃើញរ​ត់ទៅ​ចាប់ទាញ ក៏ត្រូវ​បាន​ឆ្លង ឆក់​បន្ថែមទៀត ធ្វើ​ឲ្យ​មនុស្ស ៣ នាក់ រងរបួស ម្នាក់​ធ្ងន់ និង​២​នាក់​ទៀត រងរបួស​ស្រាល ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ រងរបួស​ធ្ងន់ និង​ស្រាល ត្រូវបាន ដឹក​តាម​រ៉ឺម៉ក ហើយ​លើកដាក់​បន្ត ដឹក​តាម​រថយន្ត​សង្គ្រោះ របស់​អង្គភាព ៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ៕V​/S