​អគ្គិភ័យ​ឆាបឆេះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ SG នៅ​សង្កាត់​ភ្នំពេញ​ថ្មី អស់​៥០​ភាគរយ​

ភ្នំពេញ: អណ្តាតភ្លើងបាន​ឆាបឆេះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ អេស​ជី អ៊ិន​ធើ​ណេ​សិ​នណល (SG International) ដែលមាន​ទំហំ​ទទឹង​៣០ ម៉ែត្រ​គុណ ៦០ ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី យ៉ាង​សន្ធោសន្ធៅ ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​ម៉ុង​ឫ​ទ្ឋី កែង​នឹង​ផ្លូវ​ហាណូយ ភូមិ​បា​យ៉ាប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង​ប្រមាណ​ជាង ៦ ល្ងាច ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ទាំង​មេឃ កំពុងមាន​ភ្លៀង​ធ្លាក់ ស្រប​ពេលដែល​ក្រុមកម្មករ ចេញទៅ​ផ្ទះ ។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ បាន​កើតឡើង​ភ្លាម អ្នកគ្រប់គ្រង​រោងចក្រ បាន​ទូរស័ព្ទ ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ និង​បាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ អស់​ចំនួន ៣០ គ្រឿង ទើប​គ្រប់គ្រង​ស្ថានការណ៍​នេះ បាន​ទាំងស្រុង គឺ​គ្រាន់តែ​ខូចខាត​អស់​ប្រមាណ ៥០ ភាគរយ នៃ​រោងចក្រ​ទាំងមូល បណ្តាល​ឲ្យ​ឆេះ​ក្រណាត់ អស់​ប្រមាណ​ជាង ៣ កុងតឺន័រ និង​សម្ភារៈ​មួយចំនួនទៀត​។​

​ក្នុង​ហេតុការណ៍​នេះ គេ​ឃើញ​វត្តមាន​របស់លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​សែន​សុខ លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ ចុះ​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ផងដែរ ។ បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច ជំហាន​ដំបូង​ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​អគ្គិភ័យ​នេះ អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​៕V​/S

​អគ្គិភ័យ​ឆាបឆេះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ SG នៅ​សង្កាត់​ភ្នំពេញ​ថ្មី អស់​៥០​ភាគរយ​

​អគ្គិភ័យ​ឆាបឆេះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ SG នៅ​សង្កាត់​ភ្នំពេញ​ថ្មី អស់​៥០​ភាគរយ​