នាយ តាក់ស៊ី ឡើងគេហដ្ឋានថ្មី តម្លៃជាង៣ម៉ឺនដុល្លារ ផ្អើលអ្នកស្រុកស្អាង

ភ្នំពេញ៖ បន្ទាប់ពីជោគជ័យលើអាជីពសិល្បៈ ជាតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍CTN នាយ តាក់ស៊ី បានចំណាយលុយរាប់ម៉ឺនដុល្លារ ដើម្បីសង់គេហដ្ឋានថ្មី នៅឯស្រុកកំណើតស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល និងបានរៀបចំធ្វើពិធីជប់លៀងឡើងគេហដ្ឋាន កាលពីល្ងាចថ្ងៃអាទិត្យ ទី ១៨ ខែតុលា កន្លងនេះដោយមានភ្ញៀវចូលរួមសុទ្ធសឹងតែជាអ្នកសិល្បៈ ។

ប្រភពពីមិត្តភក្តិរួមការងារ ជាមួយនាយ តាក់ស៊ី បានប្រាប់ឲ្យដឹងថា ផ្ទះដែលទើបសាងសង់រួច ហើយប្រារព្ធកម្មវិធីជប់លៀងកាលពីល្ងាចថ្ងៃអាទិត្យ មានទីតាំងនៅស្រុងស្អាង ខេត្តកណ្តាល ។ ផ្ទះនេះនាយ តាក់ស៊ី បានចំណាយលុយអស់ប្រមាណជាង៣ម៉ឺនដុល្លារ ហើយអ្នកដែលទៅចូលរួម កម្មវិធីភាគច្រើនជាអ្នកសិល្បៈ និង មិត្តភក្តិករួមអាជីពជាមួយគ្នា។

ប្រភពបាននិយាយទៀតថា តារាកំប្លែងដែលចូលចិត្ត តួសម្តែងខាងក្រម៉ិចប្រម៉ើម ពិសេសធ្វើជាសត្វស្វា ស៊ិនអ៊ូខុង នាយ តាក់ស៊ី និង ភរិយា (នាងភីម) នៅថ្ងៃនៃពិធីឡើងគេហដ្ឋានថ្មីនោះ គឺពួកគេទាំងពីរនាក់ហាក់មានទឹកមុខសប្បាយរីករាយ ញញឹមរីកមុខដូចគ្រាប់ជី ដោយសារតែការរំភើបចិត្តខ្លាំងពេកព្រោះក្តីស្រមៃបានក្លាយ ទៅជាការពិតដូច បំណងប្រាថ្នា។ អ្វីដែលសំខាន់ជាងនេះ គឺនៅថ្ងៃឡើងផ្ទះថ្មីរបស់នាយ តាក់ស៊ី មានភ្ញៀវជាអ្នកសិល្បៈ និងមិត្តភក្តិជាច្រើន បានផ្តល់កិត្តិយសចូលរួម ក្នុងកម្មវិធីជប់លៀងរបស់តារាកំប្លែងរូបនេះ ផ្អើលអស់អ្នកស្រុកទៀតផង ។

គេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចសុំការបញ្ជាក់បន្ថែម ពីតារាកំប្លែងនាយ តាក់ស៊ី តាមប្រព័ន្ធទូរស័ព្ទបានទេ ណៈលេខទូរស័ព្ទរបស់នាយបានឆ្លើយថា កំពុងជាប់រវល់។ តារាកំប្លែង តាក់ស៊ី បានឈានចាប់អាជីព ជាអ្នកសិល្បៈក្នុងអំឡុងឆ្នាំ២០០៩ហើយបើតាមការសង្កេតឃើញ ចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់នាយ គឺទទួលបានការគាំទ្រពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ៕