ល្បី​ថា ប្រពន្ធ​គូស្នេហ៍ ពេជ្រ សេរី​រ័ត្ន តាម​ដល់ផ្ទះ​?

Sanofi

​រហូតមកដល់​ពេលនេះ​គេ​បានដឹងថា ពិធី​ការិនី ពេជ្រ សេរី​រ័ត្ន មានកូន​ប្រុស​ស្រី​ពីរ​នាក់​មកហើយ តែ​មិនទាន់​ដឹងថា​ឪពុក​របស់​ពួកគេ​ជា​នរណា​ពិត​នៅឡើយ ។ ដោយសារ​បញ្ហា​នេះហើយ​ទើបបានជា​កើតមាន​ព័ត៌មាន​មិនល្អ​ជាច្រើន​មកលើ​ពិធី​ការិនី​រូប​ស្រស់​នេះ​ជារឿយៗ​ទាក់ទង​នឹង​រឿង​ស្នេហ៍​អាថ៌កំបាំង​មិនមាន​ថ្ងៃ​បើកចំហ​នេះ ។​

​ គួររំឭកថា ក្រោយពី​ចែកផ្លូវ​គ្នា​ជាមួយ​លោក គង់ វិសាល ជា​អ្នក​ផលិតកម្ម​វិធី​នៅ​ទូរទស្សន៍​បាយ័ន ពេជ្រ សេរី​រ័ត្ន បាន​បន្សាត់​ខ្លួន​ចេញពី​ពិភព​សិល្បៈ​យ៉ាង​ស្ងប់ស្ងាត់​ជា មួយ​រឿងអាស្រូវ​មួយចំនួន ។ បើទោះបីជា​នាង​មិន​ប្រឡូក​ក្នុង​អាជីព​នេះ​ក៏ពិតមែន ប៉ុន្តែ​ការរស់នៅ​របស់​នាង​មើលទៅ​គឺ​ឡូយឆាយ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​កាលណោះ​មាន​លេច​ឮថា​នាង​មាន​បុរស​អ្នកជំនួញ​ម្នាក់​នៅ​អាមេរិក​ទំនុកបម្រុង ។ មួយរយៈ​ក្រោយមកទៀត​ក៏​មានការ​បង្ហើប​ប្រាប់​ពី​អ្នក​ជិតដិត​នឹង​នាង​ថា ពេជ្រ សេរី​រ័ត្ន បាន​សាង​ស្នេហ៍​ជាមួយ​មន្ត្រី​មានមុខមាត់​ម្នាក់ទៀត​ក្នុង​ក្រសួងការបរទេស ដែល​បុរស​ម្នាក់​នោះ​ស្រឡាញ់ ពេជ្រ សេរី​រ័ត្ន ខ្លាំងណាស់ ហើយ​ថែមទាំង​មាន​គម្រោង​រៀបការ​ទៀត ។ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ​គម្រោង​រៀបការ​របស់​ពួកគេ​មិនអាច​ទៅរួច​ទេ ព្រោះ​បុរស​ម្នាក់​នោះ​មាន​ប្រពន្ធ​កូន​រួចទៅហើយ ។​

​ក្រោយពី​បាន​វិល​ចូលចាប់​អាជីព​ដើម និង បាន​កាន់​កម្មវិធី​«​ពេញចិត្ត​អត់​ថ្ងៃអាទិត្យ​»​របស់​ស្ថានីយទូរទស្សន៍ MyTV ជា​ដៃគូ​ជាមួយ​ពី​ធី​ករ​ក្មេងស្ទាវ ព្រែក មក នាង​ហាក់​ស្ងប់ស្ងាត់​មិនសូវ​ឃើញ​មាន​ព័ត៌មាន​អាស្រូវ​ណាមួយ​វាយប្រហារ​នាង​ឡើយ ទើបតែ​ថ្មីៗ​នេះ​មាន​លេចឮ​ព័ត៌មាន​មួយ​គួរឱ្យ​ចាប់អារម្មណ៍ និង ភ្ញាក់​ផ្ញើ​ល​បំផុត​ថា ប្រពន្ធដើម​គូស្នេហ៍​នាង​តាម​វាយ​ដល់ផ្ទះ ខណៈពេលដែល​ពិធី​ការិនី​រូបនេះ​ព្រលយ​ពាក្យ​ថា​«​ជិត​រៀបការ​» តែ​សម្រាប់​ព័ត៌មាន​លេច​ធ្លាយ​នេះ​ត្រូវបាន​នាង​ច្រានចោល និង បដិសេធ​ភ្លាមៗ​ថា​វា​មិនមែនជា​ការពិត​ឡើយ ។ ទោះបីជា​យ៉ាងនេះ​ក្តី មាន​មហាជន​ខ្លះ​បាន​ទម្លាក់​ការសង្ស័យ​ទៅលើ​នាង​រួចទៅហើយ ព្រោះ​កន្លងមក​គេ​ធ្លាប់​ល្បី​ព្រោងព្រាត​ពី​រឿង​នាង​មាន​ស្នេហា​ជាមួយ​មន្ត្រី​មានមុខមាត់​ខាងលើ​នោះ ។

​បើ​យើង​ពិចារណា​ទៅលើ​ហេតុផល​មួយចំនួន តើ​ពិធី​ការិនី​រូបនេះ​អាច​នឹង​ដល់​ថ្នាក់​ដែលថា​នាង​ត្រូវបាន​ប្រពន្ធដើម​គេ​តាម​ព្រមាន​វាយ​ដល់ផ្ទះ​ដូច​ព័ត៌មាន​គេ​ថា​ដែរឬទេ ? បើតាម​ដឹង ពេជ្រ សេរី​រ័ត្ន គឺជា​ស្រី​ស្អាត​ម្នាក់​ចាំបាច់​អី​នាង​បណ្តោយឱ្យ​ខ្លួន​ធ្លាក់​ក្នុងស្ថានភាព​បែបនេះ មិនអាច​ទៅរួច​ទេ បើ​នាង​មាន​ទាំង​ការងារ​ល្អ ប្រាក់ខែ​ខ្ពស់​ដូច្នេះ មិន​ខ្វះ​ទេ​អ្នក​ចោមរោម​ស្រឡាញ់ និង ឱ្យ​តម្លៃ​នាង ៕ អា​ទីល​

​   

Related