វីដេអូ​រំភើបចិត្ត​៖ ជនបរទេស​ប្រថុយ​ជីវិត ដើម្បី​សង្គ្រោះ​ក្មេងស្រី​ដែល​ប៊ិះ​ធ្លាក់​ពីលើ​អគារ​

Sanofi

បុរស​ជនជាតិ​ឥណ្ឌា ២ នាក់ ដែល​បានរស់នៅ​សិង្ហ​បុរី​អស់​រយៈពេល ៤ ឆ្នាំ បានធ្វើឱ្យ​ប្រជាជន​សិង្ហ​បុរី​មានការ​កើត​សរសើរ​យ៉ាងខ្លាំង​ពី​ភាព​អង់អាច​ក្លាយ​ហាន​របស់​ពួកគាត់ ដោយ​មិន​គិតពី​សុវត្ថិភាព​ខ្លួនឯង ហ៊ាន​ឡើងទៅ​ជួយសង្គ្រោះ​ក្មេងស្រី  ៣ ឆ្នាំ ដែល​ជាប់​ក្បាល​ជាមួយ​បង្កាន់ដៃ​ក្រៅ​ផ្ទះ​ជាន់​ទី ២​។​



​ក្មេងស្រី​ម្នាក់នេះ បាន​អង្គុយលេង iPad តែម្នាក់ឯង​នៅក្រៅ​ផ្ទះ តែ​មិន​ប្រយ័ត្ន​ធ្វើឱ្យ iPad  ជ្រុះ​ធ្លា​ក់មក​ខាងក្រោម​រានហាល​នៅក្រៅ​ផ្ទះ ដូចនេះ​នាង​ក៏​លូន​ចូល​ប្រហោង​បង្កាន់ដៃ​ប្រុង​នឹង​រើស iPad  ត្រឡប់មកវិញ​។ សំណាងល្អ​ក្បាល​នាង​ធំ​ជាង​ប្រឡោះ​បង្កាន់ដៃ ទើប​នាង​មិន​ត្រូវបាន​ធ្លាក់ចុះ​ពីលើ​អគារ ប៉ុន្តែ​ខ្លួន​នាង​ទាំងមូល​គឺ​យោល​ចុះ​យោល​ឡើង ដែល​បើ​នាង​ប្រឹង​កម្រើក​ខ្លាំង​អាច​នឹង​របូត​ក្បាល​ធ្លាក់​បើ​គ្មាន​អ្នកណា​មកជួយ​ទាន់​។​



​សំណាងល្អ ជនបរទេស ២ រូប ដែលមាន​ម្នាក់​ឈ្មោះថា អេស សាម​មុ​ហ្គុ​ន ណា​ថា​ន (S Shammugun Nathan) អាយុ ៣៥ ឆ្នាំ និង មិត្ត​របស់គាត់​ម្នាក់ទៀត​ឈ្មោះថា ភី មុ​ធុ​គុ​ម៉ា (P Muthukumar) អាយុ ២៤ ឆ្នាំ បាន​ប្រថុយ​ជីវិត​ឡើង​តោង​ពី​ក្រៅ​ផ្ទះ​រហូតដល់​ជាន់​ទី ២ ដើម្បី​ជួយ​ដក​ក្មេងស្រី​ម្នាក់​នោះ​។ វីរបុរស​ទាំងពីរ​ត្រូវបាន​រដ្ឋ​ផ្តល់ជូន​លិខិត​សរសើរ អរគុណ​នូវ​ភាព​អង់អាច​ក្លាយ​ហាន​របស់​ពួកគេ​៕ ខេ​រី​
(​សូម​ទស្សនា​វីដេអូ​ខាងក្រោម​)
(​ប្រភព​៖ ហ៊ី​ន​ដា​ស្ទា​ន ថា​ម​)

Related