បន្តិចទៀតនេះ​ មេប៉ូលិសអន្តោប្រវេសន៍ខ្មែរ​-ថៃនឹងជួបគ្នា​នៅព្រំដែនប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ​៖ ដូចតាមការណាត់ជួប​ មេប៉ូលិសអន្តោប្រវេសន៍ខ្មែរ-ថៃ​ នឹងជួបគ្នានាពេលបន្តិទៀតនេះ ​នៅលើស្ពានមិត្តភាពកម្ពុជា-​ថៃ ​ស្ថិតនៅក្នុងភូមិក្បាល​ស្ពាន ​ក្រុងប៉ោយប៉ែត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅ​ប៉ុន្មាននាទីមុននេះថា ​នៅម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២០ ​តុលា ២០១៥ ​មន្រ្តីប៉ូលិសទំាងសងខាង​កំពុងរង់ចំាគណៈប្រតិភូ​ ដែលខាងកម្ពុជាដឹកនំា​ដោយលោកនាយកឧត្តមសេនីយ៍ សុខ ផល​ អគ្គនាយកនៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង ខាងថៃដឹកនំា​ដោយលោក​ឧត្តមសេនីយ៍ទោ​ ណាត់ផន​ ផ្រោះស៊ុនថន ​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​ជំនួបខាងលើនេះ​ធ្វើឡើងក្នុងគោលបំណង​សហការគ្នាពង្រឹងការ​ចម្រាញ់មនុស្សចេញចូល​ក្នុងប្រទេសរៀងៗខ្លួន ​ទប់ស្កាត់ការ​ជួញដូរមនុស្ស និងគ្រឿងញៀន​ ការនំាពលករឆ្លងដែន​ខុសច្បាប់ ​ឃាតករឆ្លងដែន ​និងទប់ស្កាត់​ភេរវកម្មជាដើម ៕