​គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី ឆី​រហូត​ស្លាប់​ខ្លួន​នៅលើ​បង្គង

​ខេត្តព្រៃវែង​៖​បុរស​វ័យ​ចំណាស​ម្នា​ក់បាន​ដេក​ដួល​ស្លាប់ នៅលើ​បង្គង គ្រា​ដែល​កំពុង​ឡើងឋានសួគ៌​បាន​ពាក់កណ្តាល​។ ហេតុការណ៍នេះ​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៤០​នាទី​ព្រឹក​ព្រលឹម​ស្រាងៗ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​២ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ​។ បុរស​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម ឈ្មោះ​ឡេ វ៉ាន់​ថ អាយុ​៥៩​ឆ្នាំ​។​

​សមត្ថកិច្ច​បាន​និយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​ទៅ​ជួប​គូស្នេហ៍ នៅ​ចំណុច​ប្រឡាយ​ចិន​ខាងត្បូង ភូមិ​ពោធិ៍​ជ្រៃ​ចម្ងាយ​១៦០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ លុះដល់​ម៉ោង​៧​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ដដែល គ្រួសារ​បានទទួល​ដំណឹង​ថា រងគ្រោះ​បាន​ដេក​ដួល​នៅ​ចំណុច​ខាងលើ ភ្លាមនោះ​ក្រុមគ្រួសារ​បាន​ហៅ​រថយន្ត​ពេទ្យ​យកមក​សង្គ្រោះ នៅ​គ្លីនិក​ឯកជន​ស្វាយ​អ​ន្ទ​រ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពាក់​កណ្តាលផ្លូវ​ទៅហើយ​។​

​ក្រោយ​ពេលធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​អះអាងថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់ ដោយ​ជ​ម្ងឹ​ផ្ទាល់ខ្លួន ខណ​:​កំពុង​រួមភេទ​ហួសកំលាំង​៕

​គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី ឆី​រហូត​ស្លាប់​ខ្លួន​នៅលើ​បង្គង
​គោ​ចាស់​ប្រទះ​ស្មៅ​ខ្ចី ឆី​រហូត​ស្លាប់​ខ្លួន​នៅលើ​បង្គង