បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​សំណាក់​វិមាន​អង្គរជ័យ​ឃាត់ខ្លួន​១៩​នាក់​

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៩​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង អាវុធហត្ថ ការិយាល័យ​ប្រឆាំង បទល្មើស​គ្រឿងញៀន រាជធានី​ភ្នំពេញ​ឃាត់​។ 

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ម៉ោង​២ និង​០០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ គ្រា​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅផ្ទះ​សំណាក់​វិមាន​អង្គរជ័យ ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ព្រមទាំង​ដកហូត សៅ​ក្រាម​ថ្លា​៥​កញ្ចប់ (​តូច​៣​ធំ​២) ដប​ជក់​២ និង​ម៉ូតូ​៨​គ្រឿង​។​

​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ លោក ជឹម ឫទ្ធី បាន​បញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៩​នាក់ ទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​៕