Neville និង Giggs ឲ្យ​ជន​អ​នា​ថា​ស្នាក់​នៅ​សណ្ឋាគារ​របស់​ខ្លួន​ដោយ​មិន​យក​ប្រាក់


Neville និង Giggs ឲ្យ​ជន​អ​នា​ថា​ស្នាក់​នៅ​សណ្ឋាគារ​របស់​ខ្លួន​ដោយ​មិន​យក​ប្រាក់

ជន​អនាថា​ប្រមាណ​៣០នាក់​ បាន​បោះ​តង់​ស្នាក់​នៅ​ដោយ​មិន​គិត​ប្រាក់​ ក្នុង​អាគារ​ដែល​ជា​កម្មសិទ្ធិ​របស់​អតីត​វីរបុរស​ក្លិប Man Utd គឺ​លោក Gary Neville និងRyan Giggs សម្រាប់​រដូវ​រងា ដែល​កំពុង​ចូល​មក​ដល់។

 

Neville និង Giggs ឲ្យ​ជន​អ​នា​ថា​ស្នាក់​នៅ​សណ្ឋាគារ​របស់​ខ្លួន​ដោយ​មិន​យក​ប្រាក់

Neville និង Giggs មាន​គម្រោង​ឲ្យ​ជាង​ជួស​ជុល ប្រែ​ក្លាយអតីត​អាគារ​ផ្សារ​ហ៊ុន ​ស្ថិត​នៅ​ចំ​កណ្ដាលទីក្រុង Manchester ដែល​គេ​ទុក​ចោល​ ឲ្យ​ទៅ​ជា​សណ្ឋាគារ​ប្រណិត​មួយ។
លោក Wesley Hall ដែល​ជា​សកម្មជនសិទ្ធ​មនុស្ស​ម្នាក់ បាន​ឲ្យ​ដឹង​ថា​លោក​គឺជា​អ្នក​ដែល​ហៅ​ទូរស័ព្ទ​ទៅ Neville ហើយ​អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម បាន​អនុញ្ញាតឲ្យ​ជន​អា​នា​ថាទាំងអស់ រស់​នៅ​ទី​នោះ​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ ​ពោល​គឺ​ដល់​ថ្ងៃ​ដែល​សំណង់​អាគារ​ចាប់​ផ្ដើម​ជួសជុល។
ជន​អនាថា​ម្នាក់​ឈ្មោះ Wesley Dove ដែល​គ្មាន​ទីលំនៅ​ជាង​១២ខែ​មក​ហើយ​នោះ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ថា៖ “អាគារ​នេះ​ពិតជាស្រស់​ស្អាត​ណាស់។ ជន​អនាថា​ទាំងអស់​មាន​កន្លែង​ស្នាក់​នៅ​ត្រឹម​ត្រូវ​មួយ​រយៈ ដូច្នេះ​យើង​អាច​រក​ការងារ​ធ្វើ​បាន។ ទីនេះ​វា​នឹង​ផ្ដល់​ភាព​កក់​ក្ដៅ សម្រាប់​ពួក​យើង​នៅ​រដូវ​រងា​នេះ”៕

 

Neville និង Giggs ឲ្យ​ជន​អ​នា​ថា​ស្នាក់​នៅ​សណ្ឋាគារ​របស់​ខ្លួន​ដោយ​មិន​យក​ប្រាក់

 

 

ចុចអាន៖ Giggs ថា Depay ​នឹង​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដែល​ Man Utd ​បាត់បង់​តាំង​ពី Ronaldo ​ចាកចេញ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc