បើចង់​ឱ្យ កែវ សុខផេង រក​គ្រាប់​បាល់​បាន​ច្រើន​ដូច វឌ្ឍនាកា ក្រោន​ដូរ​ទម្រង់​​​បន្តិច​ប៉ុណ្ណោះ


បើចង់​ឱ្យ កែវ សុខផេង រក​គ្រាប់​បាល់​បាន​ច្រើន​ដូច វឌ្ឍនាកា ក្រោន​ដូរ​ទម្រង់​​​បន្តិច​ប៉ុណ្ណោះ

កែវ សុខផេង ​មាន​សមត្ថភាព​មិន​ចាញ់ ចាន់ វឌ្ឍនាកា ​ប៉ុន្មាន​នោះ​ទេ​មួយ​រយៈ​ពេល​ចុង​ក្រោយ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​ភ្នំពេញ​ក្រោន​រូប​នេះ​មិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​គឺ​ដោយសារ​​ក្លិប​​​ឱ្យ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​អស់​​រក​គ្រាប់​បាល់​រៀង​ខ្លួន មិន​បញ្ជូន​ឱ្យ​តែ​ម្នាក់​ស៊ុត​នោះ​ទេ។ ​ប្រសិន​បើ​ក្លិប​ចង់​ឱ្យ សុខផេង រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​ដូច វឌ្ឍនាកា ​នោះ ​គ្រាន់​តែ​ដូរ​ទម្រង់​បន្តិច​ប៉ុណ្ណោះ។ នេះ​បើ​តាម លោក Sam Schweingruber គ្រូ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​និយាយ។

 

បើចង់​ឱ្យ កែវ សុខផេង រក​គ្រាប់​បាល់​បាន​ច្រើន​ដូច វឌ្ឍនាកា ក្រោន​ដូរ​ទម្រង់​​​បន្តិច​ប៉ុណ្ណោះ

 កែវ សុខផេង

 

សុខផេង ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្លិប​ភ្នំពេញ​ក្រោន​ទិញ​ពី​បឹងកេត​អង្គរ​មុន​បើក​រដូវ​កាល​នេះ បន្ទាប់​ពី​ឃើញ​កីឡាករ​វ័យក្មេង​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​សិង្ហបុរី។ គិត​ត្រឹម​តែ​រយៈ​ពេល​ជិត​មួយ​រដូវ​កាល​នេះ សុខផេង បាន​អភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ល្អ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន ពោល​គឺ​សឹង​តែ​គ្រប់​ប្រកួត មិន​ដែល​អវត្តមាន​រូប​គេ​នោះ​ទេ។

 

ដោយសារ​តែ​ទម្រង់​លេង​ឡើង​ជើង​ខ្លាំង​នេះ​ដែរ លោក Sam ​បាន​ប្រៀបធៀប​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ថា ​មាន​សមត្ថភាព​មិន​ជា​ចាញ់ វឌ្ឍនាកា ​ប៉ុន្មាន​នោះ​ទេ ហើយ​ប្រសិន​បើ​លោក​ប្ដូរ​ទម្រង់​លេង​បន្តិច សុខផេង ​អាច​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១១​របស់​បឹង​កេត​អង្គរ​ដែរ។

 

បើចង់​ឱ្យ កែវ សុខផេង រក​គ្រាប់​បាល់​បាន​ច្រើន​ដូច វឌ្ឍនាកា ក្រោន​ដូរ​ទម្រង់​​​បន្តិច​ប៉ុណ្ណោះ

  ចាន់ វឌ្ឍនាកា

 

“តាម​ត្រង់ ខ្ញុំ​គិត​ថា​ សមត្ថភាព​របស់​ផេង ទាំង​ល្បឿន បច្ចេកទេស អាច​ប្រៀបធៀប​ជាមួយ​ វឌ្ឍនាកា​ បាន។ តែ​តាំង​ពី​ដើម​មក ក្រោន​មិន​ដែល​ចង់​ឱ្យ​កីឡាករ​ណា​ផ្ដោត​អារម្មណ៍​លើ​ស្បែក​ជើង​មាស​ទេ ចង់​ឱ្យ​កីឡាករ​លេង​សាមគ្គី​ជា​ក្រុម ដើម្បី​ជ័យជម្នះ។ វឌ្ឍនាកា ​អាច​រក​គ្រាប់​បាល់​បាន​ច្រើន ក៏​ដោយសារ​តែ​មាន​កីឡាករ​ល្អ​ៗ​ដូចជា Gbenga ​ជា​ដើម បោះ​បាល់​ឱ្យ​គេ​ច្រើន​មែន​ទែន”។  Sam ​ប្រាប់​ Sabay ។

 

​ត្រលប់​ទៅ​កាល​ពី​ប្រកួត​ជាមួយ​ក្រុម​អគ្គ​ស្នងការ​ដ្ឋាននគរ​បាល​ជាតិ (ប៉ូលិស) ​វិញ សុខផេង បាន​ធ្វើ​ឱ្យ​អ្នក​ចូល​ទស្សនា​ការ​ប្រកួត​ហ៊ោកញ្ជ្រៀវ​យ៉ាង​​ខ្លាំង​ ដោយ​សារ​​​រូប​គេ​​បាន​អូស​បាល់​ដាច់​ខ្សែ​ការពារ​​របស់​​ប៉ូលិស​៦​ទៅ​៧​នាក់ ក្នុង​ការ​រក​គ្រាប់​បាល់​ទី​មួយ​របស់​ភ្នំពេញ​ក្រោន។

 

ចុះ​បើ​តាម​គំនិត​ប្រិយមិត្ត​វិញ គិត​ថា​ខ្សែ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​កម្ពុជា​ទាំង​ពីរ​ខាង​លើ មាន​សមត្ថភាព​ដូច​គ្នា​ឬ​យ៉ាង​ណា?

 

​អត្ថបទ៖ មុន្នី រម្យ