Mourinho ​នៅ​​​ជឿ​ថា​តោ​ខៀវ​​អាច​លើក​ពាន​​៤ ទោះ​​ផ្ដើម​រដូវ​កាល​ថ្មី​មិន​ល្អ

Mourinho ​នៅ​​​ជឿ​ថា​តោ​ខៀវ​​អាច​លើក​ពាន​​៤ ទោះ​​ផ្ដើម​រដូវ​កាល​ថ្មី​មិន​ល្អ

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Chelsea ​មិន​ព្រម​​លើក​ទង់​ស​ចុះ​ចាញ់​​ដោយ​ងាយៗ​ឡើយ ​បន្ទាប់​ពី​ក្រុម​លោក​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ពុំ​បាន​ល្អ ​​ហើយ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ថែម​ទាំង​បញ្ជាក់​ថា ក្រុម​តោ​ខៀវ​របស់​លោក នៅ​តែ​អាច​ទៅ​រួច ដែល​នឹង​ឈ្នះ​​ពាន​រង្វាន់​ទាំង​៤ នា​រដូវ​កាល​នេះ។

 

Mourinho ​នៅ​​​ជឿ​ថា​តោ​ខៀវ​​អាច​លើក​ពាន​​៤ ទោះ​​ផ្ដើម​រដូវ​កាល​ថ្មី​មិន​ល្អ

 

“យើង​​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​៤​ទាំង​អស់”។ នេះ​ជា​ការ​លើក​ឡើង​ របស់​អ្នក​ចាត់ការ​រហស្សនាម “Special One” មុន​ពេល​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Dynamo Kiev ​ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​ UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​​ពូល​ G នៅ​ប្រទេស​អ៊ុយក្រែន​យប់​នេះ។

 

ពាន​រង្វាន់​ទាំង​៤ ដែល​អតីត​អ្នកចាត់ការ​ Real Madrid លើក​ឡើង​នៅ​ពេល​នេះ គឺ​មាន​ UEFA Champions League, Premier League, FA Cup និង​ League Cup ផង​ដែរ។

 

Mourinho ​នៅ​​​ជឿ​ថា​តោ​ខៀវ​​អាច​លើក​ពាន​​៤ ទោះ​​ផ្ដើម​រដូវ​កាល​ថ្មី​មិន​ល្អ

 

Mourinho បន្ថែម​​ថា៖ “ខ្ញុំ​គិត​ថា យើង​អាច​នឹង​ឈ្នះ​ពាន​ទាំង​៤ ​ប៉ុន្តែ​ក៏​អាច​អត់​បាន​ទាំង​៤​ដែរ។ អ្វី​គ្រប់​យ៉ាង​គឺ​នៅ​អាច​ទៅ​រួច ព្រោះ​​​​យើង​ស្ថិត​ក្នុង​​​ខែ​តុលា​នៅ​ឡើយ​ទេ។ ដើម្បី​ឈ្នះ​ពាន​ទាំង​៤​បាន គឺ​ជា​រឿង​លំបាក សម្រាប់​អ្នក​គ្រប់​គ្នា។ តែ​ទោះ​​ជា​ Manchester City ឬ Manchester United ដែល​កំពុង​នៅ​លើ​កំពូល​តារាង​ Premier League ​ក៏​ពិបាក​ឈ្នះ​ទាំង​៤​ដែរ”។

 

​​Chelsea បច្ចុប្បន្ន​​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១១ ក្នុង​តារាង​ Premier League បន្ទាប់​ពី​បើក​រដូវ​កាល​ថ្មី​៩​ប្រកួត ឈ្នះ​តែ​៣​ដង។ រីឯ​នៅ​ UEFA Champions League វិញ ​កំពុង​ស្ថិត​នៅ​លេខ​៣ ក្នុង​ពូល​ G បន្ទាប់​ពី​២​ប្រកួត ឈ្នះ​១ និង​ចាញ់​១។ ចំណែក​  League Cup តោ​ខៀវ​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ដែល​នឹង​ត្រូវ​ប៉ះ​ Stoke City ​ខណៈ​ដែល​ FA Cup នៅ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Chelsea អាច​លើក​ពាន​បាន​ទាំង​៤​ទេ?

 

-ចុចអាន៖ Mourinho ​និយាយ​វាយ​ប្រហារ​​ FA និង​ដៀមដាម​ដល់​ Wenger

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail