ព្រះមហាក្សត្រ ៖ រដ្ឋសភា -រាជរដ្ឋាភិបាល ប្រឹងពុះពារធានាស្ថិរភាព នយោបាយ និងគ្រប់គ្រងសេដ្ឋកិច្ច

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលថា កិច្ចខិតខំប្រឹងប្រែង រួមគ្នារវាងសភា និងរាជរដ្ឋាភិបាល បានធានាស្ថិរភាពនយោបាយ និងសង្គមជាមួយនឹង ការគ្រប់គ្រងសេដ្ឋកិច្ចបានយ៉ាងល្អ។

នេះជាព្រះរាជសារ របស់ព្រះអង្គ ក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ។

ក្នុងព្រះរាជសារបានលើកឡើងទៀតថា កិច្ចប្រឹងប្រែងនេះ ប្រកបដោយភាពត្រឹមត្រូវ និងមានភាពជឿនលឿន បានធ្វើឲ្យកម្ពុជាអាចសម្រេចបានអត្រាខ្ពស់ប្រកបដោយចីរភាពនៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ។

ព្រមជាមួយគ្នានេះ ព្រះមហាក្សត្រកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពរឹងមាំកសាងសេដ្ឋកិច្ច-សង្គម ផ្តោតអទិភាព លើការអភិវឌ្ឍន៍ជនបទ សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងបានខិតខំប្រឹងប្រែងដោះស្រាយ បញ្ហាប្រឈម ទាំងឡាយរបស់ប្រទេសជាតិ។

ព្រះអង្គបានបង្ហាញក្តីសង្ឃឹមថា រដ្ឋសភា ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល នឹងបន្តដោះស្រាយបញ្ហាប្រឈម ដើម្បីសម្រេចបាននូវទិសដៅរួមរបស់កម្ពុជាជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ជាមួយ នឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់មនុស្ស៕