លោក ហួន ចន្ទកក្កដា នាំយកមូលនិធិសម្ដេច ស ខេង ចែក​ជូន​ដល់​គ្រួសារ​មរណភាព និង​អ្នក​ឆ្លង​ទន្លេ​នៅ​ស្រុក​បាភ្នំ

ព្រៃវែង៖ រយ:ពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៧ ដល់១៨ ខែតុលា ឆ្នាំ២០១៥ លោក ហួន ចន្ទកក្កដា តំណាងរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាឃុំស្ពឺខ និងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ព្រមទាំងសហការី បាននាំយក មូលនិធិ ស ខេង ទៅចែកជូនដល់គ្រួសារសព និងអ្នកឆ្លងទន្លេ ចំនួន២៥៥គ្រួសារ ។

តាមការគ្រោងទុកមូលនិធិ ស ខេង ត្រូវបានបង្កើតឡើង ដើម្បីនាំយកទាំងថវិកា សម្ភារ:ទៅចែកជួនគ្រួសារ អ្នកដែលទទួលមរណភាព និងអ្នកឆ្លងទន្លេ នៅខេត្តចំនួន ២គឺខេត្តព្រៃវែង និងខេត្តបាត់ដំបង ។ នៅពេលអញ្ជើញទៅដល់ តាមបណ្តាភូមិនីមួយៗ នៅក្នុងឃុំស្តៅកោង និង ឃុំស្ពឺ ខ ស្រុកបាភ្នំ លោក ហួន ចន្ទកក្កដា ព្រមទាំងក្រុមការ បានសម្ដែងភាព សប្បាយរីរាយ និងនាំមកនូវប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះលោកយាយ លោកតា មា មីង បងប្អូនទាំងអស់ ពិសេសសម្តេច ក្រឡាហោម ស ខេង ដែលបានផ្ញើរ មូលនិធិរបស់សម្តេចផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខលំបាក ដល់ក្រុមគ្រួសារសព និងអ្នកឆ្លងទន្លេ ។

លោក ហួន ចន្ទកក្កដា មានប្រសាសន៍បន្តថា ទារកទារិកា ជាចៅៗរបស់សម្តេចក្រឡាហោម និងលោកជំទាវ ដែលទើបប្រសូត្រ ពិតជាមានភ័ព្វសំណាងណាស់ ដែលត្រូវបានសម្តេចក្រឡាហោម និងលោកជំទាវ យកចិត្តទុកដាក់ស្រឡាញ់ដូចជាចៅបង្កើត របស់សម្តេច និងលោកជំទាវ និងបានឧបត្ថម្ភជាថិកាដល់ពួកគេ ។ មូលនិធិ ស ខេង គឺជាមូលនិធិសប្បុរសធម៌ សុទ្ធសាទ ដោយមិនគិត ពីនិន្នាការនយោបាយ ណាមួយឡើយ ។ តាមការកំណត់របស់មូលនិធិ គ្រួសារដែលមានសមជិកមរណភាព អាយុក្រោម១០ឆ្នាំ ចូលបច្ច័យ១០ម៉ឺនរៀល និង១០ឆ្នាំឡើង២០ម៉ឺនរៀល ។ ចំណែកគ្រួសារ ឆ្លងទន្លេមុនខែមិនា ឆ្នាំ២០១៥ ឧបត្ថម្ភ១០ម៉ឺនរៀល។ រីឯអ្នកឆ្លងទន្លេក្រោយខែមិនាឆ្នាំ២០១៥ ឧបត្ថម្ភថវិការ២០ម៉ឺនរៀល ថវិកាទាំងនេះត្រូវបានសម្តេចក្រឡាហោម ចាត់ឲ្យមន្ត្រីក្រោមឱវ៉ាទរបស់សម្តេច យកមកប្រគល់ដល់ដៃប្រជាពលរដ្ឋ ជាក់ស្តែងទោះសម្តេច មិនបានអញ្ជើញមកដោយ ផ្ទាល់ក៏ដោយ ។

លោក ហួន ចន្ទកក្កដា បានជំរាបជូនដល់បងប្អូន ដែលបានចូលរួមទៀតថា ថវិការបស់មូលនិធិ ស ខេង នៅតែបន្តឧបត្ថម្ភដល់បងប្អូន គ្រប់ក្រុមគ្រួសារ នៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ចំពោះគ្រួសារមរណភាព និងអ្នកឆ្លងទន្លេ ទោះធ្លាប់ បានទទួលហើយក្តីដ៏រាបណា បងប្អូនប្រជាពលរដ្ឋនៅតែ បោះឆ្នោតគាំ ទ្រគណបក្សប្រជាជនកម្ពុជា បន្ត ដឹកនាំរាជរដ្ឋាភិបាល និងបានផ្តាំផ្ញើរដល់លោកយាយលោកតា បងប្អូនទៀតថា សូមបងប្អូនបន្ត រួបរួមសាមគ្គីរាបអានស្រឡាញ់គ្នា ដើម្បីការពារ និងអភិវឌ្ឍន៍មាតុប្រទេស នៃយើងជាមួយ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយថា គ្មានជាតិសាស្ត្រដទៃណា ស្រឡាញ់យើងជាងជាតិសាស្ត្ររបស់យើងនោះទេ។

ចំណែកប្អូនៗក្មួយៗដែលជាឪពុកម្តាយទារកទារិកាទើបកើតសូមចេះស្រឡាញ់គ្នា និងមើលថែចៅៗ របស់សម្តេចក្រឡាហោមនិងជំទាវឲ្យបានល្អ ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំ សម្រាប់ជាតិនាពេលអណាគត់។ សូមបញ្ចាក់ថា រយ:ពេលពីរថ្ងៃនៃការនាំយកមូលនិធិ ស ខេង ទៅចែកជូនផ្ទាល់ដៃ ប្រជាពលរដ្ឋចំនួន២៥៥គ្រួសារ សរុបថវិកាចំនួន ៤៦,៦០០,០០០៛ (សែសិបប្រាំមួយលានហុកសិបម៉ឺនរៀល )៕

លោក ហួន ចន្ទកក្កដា នាំយកមូលនិធិសម្ដេច ស ខេង ចែក​ជូន​ដល់​គ្រួសារ​មរណភាព និង​អ្នក​ឆ្លង​ទន្លេ​នៅ​ស្រុក​បាភ្នំ

លោក ហួន ចន្ទកក្កដា នាំយកមូលនិធិសម្ដេច ស ខេង ចែក​ជូន​ដល់​គ្រួសារ​មរណភាព និង​អ្នក​ឆ្លង​ទន្លេ​នៅ​ស្រុក​បាភ្នំ

លោក ហួន ចន្ទកក្កដា នាំយកមូលនិធិសម្ដេច ស ខេង ចែក​ជូន​ដល់​គ្រួសារ​មរណភាព និង​អ្នក​ឆ្លង​ទន្លេ​នៅ​ស្រុក​បាភ្នំ