កម្លាំងអាវុធហត្ថ បង្ក្រាបករណីចែកចាយ និងជក់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ វិមានអង្គរជ័យ ឃាត់ខ្លួន១៩នាក់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំង អាវុធហត្ថ ការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ នៅម៉ោង២យប់ រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់វិមានអង្គរជ័យ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងដកហូត សៅក្រាមថ្លា៥កញ្ចប់ (តូច៣ធំ២) ដបជក់២ និងម៉ូតូ៨គ្រឿង។

មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិសែនជ័យ លោក ជឹម ឫទ្ធី បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង១៩នាក់ ទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី ៕