សម្តេចតេជោ ហ៊ុន សែន៖ ទិសដៅនយោបាយ បក្សប្រឆាំង នាំអន្តរាយដល់ ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀត ហើយ ដោយរិះគន់ទៅគណបក្សប្រឆាំងរបស់ លោក សម រង្ស៊ី មានទិសដៅនយោបាយនាំឲ្យអន្តរាយដល់ប្រទេស  ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកគាំទ្រ ដែលលង់ខ្លួនអស់លុយជាមួយសម្រែកផ្លាស់ប្តូរ ត្រូវគិតគូរ  និងពិចារណាឡើងវិញ។

ដូចដែលការសន្យារបស់សម្តេចថា នឹងប្រើទំព័រ Facebook របស់សម្តេច ដើម្បីធ្វើការពន្យល់ បកស្រាយ និងប្រតិ  កម្មតបរាល់សកម្មភាព និង ការឃោសនានានារបស់បក្សប្រឆាំងនោះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះសម្តេច  បានបង្ហាញសារជាថ្មីម្តងទៀតនៅលើទំព័រ Facebook ដោយបានវាយប្រហារយ៉ាងចាស់ដៃទៅលើទិសដៅនយោ  បាយរបស់គណបក្សសង្រ្គោះជាតិ គ្រាដែលក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន កាលពី ថ្ងៃទី១៩ ខែតុលា ម្សិលមិញ សម្តេច បានបកអាក្រាត និងលាតត្រដាងទៅលើគោលនយោបាយរបស់បក្សប្រឆាំង  នេះយ៉ាងចាស់ដៃរួចម្តងទៅហើយ។

នៅលើទំព័រ Facebook ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រឆាំងតែងតែឃោសនា ភ្ជាប់ជាមួយផ្នត់គំនិតចងគំនុំ និងចង់ផ្តួលរំលំ ដែលធ្វើឲ្យបាក់បែកដល់ការបង្រួបបង្រួមជាតិ សន្តិភាព និង ចុង ក្រោយអាចឈានទៅរកសង្រ្គាម ដែលផ្តើមចេញដោយបក្សប្រឆាំងខ្លួនឯងតែម្តង ក្នុងចំណោមសមាជិកអ្នកគាំទ្រ របស់ខ្លួន។

សម្តេចនាយករដ្ឋមន្រ្តី ដែលបានប្រើយុទ្ធសាស្រ្តឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួមគ្រប់ភាគីជម្លោះនៅកម្ពុជា និងឈាន  ទៅដល់ការបញ្ចប់សង្រ្គាមរាប់ទសវត្សរ៍ បានគូសបញ្ជាក់អំពីចំណុចឃោសនានាំឲ្យមានគ្រោះថ្នាក់ធំៗ របស់បក្ស ប្រឆាំងថា «នៅពេលដែលគណបក្សប្រឆាំងជាប់ឆ្នោត គឺគណបក្សប្រឆាំងនឹងបង្កើតតុលាការកាត់ទោសអ្នករកស៊ី ខុសច្បាប់។ អីចឹងអ្នករកស៊ីមានបាននៅកម្ពុជាសព្វថ្ងៃគឺសុទ្ឋតែជាអ្នករកស៊ីខុសច្បាប់? ហើយបើខុសច្បាប់ ចុះម៉្តេច មិនប្តឹងទៅតុលាការនៅពេលនេះតែម្តង? អីចឹងនៅពេល ដែលបក្សខ្លួនជាប់ឆ្នោតគឺនឹងបង្កើតច្បាប់ និងអ្វីៗថ្មីទាំង អស់ រួមទាំងរចនាម្ព័ន្ឋក្រសួងមន្ទីរ តួនាទីមុខតំណែងរបស់មន្រ្តីរាជការដូចជា កងទ័ពជាតិ និងនគរបាលជាតិជា ដើម ។ល។ តើអាចទៅរួចទេ? ហើយនឹងមានអ្វីកើតឡើងនៅពេលសភាពការណ៍ផ្លាស់ប្តូរច្របូកច្របល់កើតឡើង? មួយវិញទៀត គឺបក្សប្រឆាំងតែងតែឃោសនាអូសទាញអ្នកគាំទ្រដោយសន្យាថា អ្នកដែលមានមុខងារតួ នាទីសព្វថ្ងៃ គឺមិនផ្លាស់ប្តូរចេញទេឲ្យតែគាំទ្របក្សខ្លួន ចំណែកឯអ្នកគាំទ្រថ្មីៗ បើបក្សឈ្នះឆ្នោតគឺនឹងបាន ទទួលតំណែងតួនាទីជាមិនខាន។ ពលរដ្ឋដែលចង់បានបុណ្យសក្តិគឺពិតជាបានចំណាយទុន ដោយលក់សព្វលក់ គ្រប់យកមកជួយបក្ស។ ឧបមារថាបក្សប្រឆាំងឈ្នះពិតមែន បើតាមការសន្យា គឺអ្នកចាស់មិនដក រីឯអ្នកថ្មីក៏ចូល មិនបាន។ តើពេលនោះនឹងមានអ្វីកើតឡើង? មន្រ្តីរាជការ និងអ្នកគាំទ្រដែលអស់លុយកាក់មួយចំនួនធំប្រាកដជា មិនព្រមទេ អំពើហឹង្សា ការបះបោរនឹងកើតមានឡើងដែលឈានទៅរកសង្រ្គាមដណ្តើមអំណាចបុណ្យសក្តិ ដែល កើតចេញពីការសន្យារបស់បក្សប្រឆាំងខ្លួនឯង»។

សម្តេចតេជោ បានទទូចឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ និងយុវជន ដែលលង់ខ្លួនអស់លុយកាក់នឹងការសន្យាអូស ទាញឲ្យមានការផ្លាស់ប្តូរ ដែលអាចឈានទៅរកសង្រ្គាម និងការបែកបាក់ ត្រូវពិចារណា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការឃោសនារបស់បក្សប្រឆាំងសព្វថ្ងៃ គឺគ្មានអ្វីខុសពីការឃោសនារបស់ខ្មែរ ក្រហមឡើយ ដែលមុននឹងបានកាន់កាប់អំណាច គឺខ្មែរក្រហមបានឃោសនាថា នឹងកាត់ទោសមន្រ្តីរាជរបស់អតីត រដ្ឋាភិបាលពីមុនចំនួន៧ នាក់ ដោយចោទថាពួកគេក្បត់ជាតិ។ តែក្រោយពីគេក្តាប់អំណាចពេញដៃហើយ គឺខ្មែរ ក្រហមបានចោទប្រកាន់ពលរដ្ឋខ្លួនឯងសុទ្ឋតែជាខ្មាំង និងជនក្បត់ជាតិទាំងអស់ដែលខ្មែរក្រហមបានសម្លាប់ ចោលអស់ ៣លាននាក់។

សម្តេចគូសបានបន្ថែមថា «សូមបងប្អូនពិចារណា ព្រោះសន្តិភាពសំខាន់ណាស់ យើងខិតខំប្រឹងប្រែងយូរណាស់ ទម្រាំបានសន្តិភាពពេញលេញមកទល់សព្វថ្ងៃ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញជំហរប្តេជ្ញាថែរក្សាការពារសុខសន្តិភាពជូនពលរដ្ឋខ្មែរ មិនឲ្យមាន ជនណាមកបំផ្លិចបំផ្លាញបានឡើយ៕

សម្តេចតេជោ ហ៊ុន សែន៖ ទិសដៅនយោបាយ បក្សប្រឆាំង នាំអន្តរាយដល់ ប្រទេសជាតិ