រុស្ស៊ីទម្លាក់គ្រាប់បែកពេក ពួក ISIS កោរពុកចង្ការចោលខ្ទេច រួចក្លែងបន្លំ ធ្វើជានារីភេទ វិញម្តង (Videos Inside)

ស៊ីរ៊ី៖ ប្រភពព័ត៌មានបរទេស រាយការណ៍ឲ្យដឹងថា សកម្មប្រយុទ្ធក្រុមអ៊ីស្លាមជ្រុលនិយម ISIS បានកោរពុកចង្ការ របស់ពួកគេចោល និងបន្លំស្លៀកពាក់ជាមនុស្សស្រី ដើម្បីគេចខ្លួនចេញពីប្រទេសស៊ីរ៊ី ក្នុងខណ:ពេលដែល ប្រទេសរុស្ស៊ី កំពុងលូកដៃ និងប្រើកំលាំងយោធា វាយប្រហារទៅលើពួក ISIS និងជាការគាំទ្រដល់ប្រធានាធិបតី Bashar al-Assad ផងដែរ។

រុស្ស៊ីទម្លាក់គ្រាប់បែកពេក ពួក ISIS កោរពុកចង្ការចោលខ្ទេច រួចក្លែងបន្លំ ធ្វើជានារីភេទ វិញម្តង (Videos Inside)
ពុកចង្ការរបស់ពួក ISIS

រូបថតដែលគេផ្តិតយកបាន បង្ហាញអំពីរោមពុកចង្ការរបស់ពួកសកម្មប្រយុទ្ធ ISIS ត្រូវបានកោរចោល ធ្លាក់ពាសពេញដី អមជាមួយនឹងប្រអប់ប្រដាប់កោរពុកមាត់ជាច្រើនកញ្ចប់ផងដែរ ហើយទីតាំងថតបាន ស្ថិតនៅក្នុងតំបន់មួយកន្លែង ជិតទីក្រុង Aleppo កាលពីសប្តាហ៍មុននេះ។

គួរបញ្ជាក់ថា ដើម្បីឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសទួរគី ដោយមិនមានការចាប់អារម្មណ៍ ពួក ISIS បានប្រើវិធីសាស្ត្រដូចរៀបរាប់ខាងលើ និងស្លៀកពាក់ជិតៗឃើញតែភ្នែកប៉ុណ្ណោះ ក្នុងឈុតនារីមូស្លីម (Niqab) ។

តាមសេចក្តីរាយការណ៍ ឲ្យដឹងថា ការរត់គេចខ្លួននេះ ក្រោយពេលសមាជិករបស់ពួក ISIS យ៉ាងហោចណាស់ជាង ៤០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាស នៅតំបន់ Hama ក្នុងប្រទេសស៊ីរ៊ី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕ មានវីដេអូខាងក្រោម៖

រុស្ស៊ីទម្លាក់គ្រាប់បែកពេក ពួក ISIS កោរពុកចង្ការចោលខ្ទេច រួចក្លែងបន្លំ ធ្វើជានារីភេទ វិញម្តង (Videos Inside)
គ្រាប់ផ្ទុះវាយប្រហារផ្លូវអាកាសលើពួក ISIS

ប្រភព៖  | វីដេអូ៖ RT

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត