គង់ ចាន់​រដ្ឋា អួតមាន​កន្លង់​ក្រៅ​ស្រុក​ឆ្វែល​ច្រើន តែ​បដិសេធ កាដូ​ផ្ទះ​វីឡា​ដែល​បុរស​អណិកជន​ខ្មែរ​អូស្ត្រាលី​ជូន​

គង់ ចាន់​រដ្ឋា អួតមាន​កន្លង់​ក្រៅ​ស្រុក​ឆ្វែល​ច្រើន តែ​បដិសេធ កាដូ​ផ្ទះ​វីឡា​ដែល​បុរស​អណិកជន​ខ្មែរ​អូស្ត្រាលី​ជូន​

​រាជធានី​ភ្នំពេញ : ភាពលេច​ធ្លោ​ជាមួយ​ការតុបតែង​ខ្លួន​បែប​សិច​ស៊ី និង​ដំណើរ​ចេញទៅ​ច្រៀង​ក្រៅប្រទេស​ញឹកញាប់​ដូចជា ប្រទេស​បារាំង អូស្ត្រាលី អាមេរិក និង​កាណាដា បានធ្វើ​ឲ្យ​បុរស​ក្រៅ​ស្រុក​ជាច្រើន​តាម​តោង និង​ព្យាយាម​យក​ដុល្លារ​មក​ទាក់ទាញ​បេះដូង​ក្រពុំ​របស់​កញ្ញា គង់ ចាន់​រដ្ឋា​។​

 

​ភាពលេច​ធ្លោ​ជាមួយ​ការតុបតែង​ខ្លួន​បែប​សិច​ស៊ី​បានធ្វើអោយ​បុរស​ក្រៅ​ស្រុក​ជាច្រើន​តាម​តោង និង​ព្យាយាម​យក​ដុល្លារ​មក​ទាក់ទាញ​បេះដូង​ក្រពុំ​របស់​កញ្ញា គង់ ចាន់​រដ្ឋា​។ យោងតាម​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ទម្លាយ​ថា មាន​បុរស​វ័យ​៤០​ឆ្នាំ​ជា​អ្នកជំនួញ​ម្នាក់​កំពុងតែ​តាម​ប្រ​ម៉ាញ់​បេះដូង​កញ្ញា គង់ ចាន់​រដ្ឋា ហើយ​ឲ្យ​តែ​រដ្ឋា​ព្រម​ឲ្យ​បេះដូង​ទៅ​បុស​រស​នោះ​ថ្នមថ្នាក់​គេ​ហ៊ាន ទិញ​ផ្ទះ​វីឡា​កូនកាត់​ជូន​ជា​កាដូ​ដល់​រដ្ឋា​ទៀតផង​។​

 

​ទាក់ទិន​រឿងនេះ ចាន់​រដ្ឋា​បដិសេធថា​រូបនាង គ្មាន​បុរស​វ័យ​៤០​ឆ្នាំ​ណា​ហ៊ាន​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​ទិញ​ផ្ទះ​វីឡា កូនកាត់​ឲ្យ ជា​ថ្នូរ​ស្នេហា​នោះទេ ។ តារាចម្រៀង​ស្រី​លេចធ្លោ​ប្រចាំ​ផលិតកម្ម Diamond ដែល​ទើបតែ​ជួប​ទុក្ខ​ក្នុង​គ្រួសារ ឪពុក​លា​លោកីយ​ចោល កញ្ញា គង់ ចាន់​រដ្ឋា ក៏​អះអាង​ដែរ​ថា  បេះដូង​នាង​នៅ​ទំនេរ និង​មិនទាន់មាន​ម្ចាស់​ឃុំគ្រង​នៅឡើយ​ទេ ហើយក៏​សុំ​បដិសេធ​ដាច់ខាត​ថា គ្មាន​អ្នក​ជួយ​ជ្រោមជ្រែង​ទិញ​ផ្ទះ​វីឡា​នោះឡើយ​។​

 

​បន្ថែម​សំដី​ដ៏​ម៉ឺង​មាត់​នេះ ស្រី​ស្រស់​តូច​ច្រឡឹង​មានកំណើត​ទឹកដី​ក្រុង​អង្គរ​សៀមរាប និង​ជា​អតីត​ពិធីករ​វិ​ទ្យ​នៅ​ក្រុង​សៀមរាប កញ្ញា គង់ ចាន់​រដ្ឋា ក៏​អះអាង​ឲ្យ​ដឹងផង​ដែរ​ថា មិន​ខ្វះ​ទេ​អ្នក​តាម​ស្រលាញ់​នៅក្រៅ​ស្រុក ។ តែ​ខ្ញុំ​មិនទាន់​ចង់​គិត​រឿង​ហ្នឹង »៕

គង់ ចាន់​រដ្ឋា អួតមាន​កន្លង់​ក្រៅ​ស្រុក​ឆ្វែល​ច្រើន តែ​បដិសេធ កាដូ​ផ្ទះ​វីឡា​ដែល​បុរស​អណិកជន​ខ្មែរ​អូស្ត្រាលី​ជូន​ គង់ ចាន់​រដ្ឋា អួតមាន​កន្លង់​ក្រៅ​ស្រុក​ឆ្វែល​ច្រើន តែ​បដិសេធ កាដូ​ផ្ទះ​វីឡា​ដែល​បុរស​អណិកជន​ខ្មែរ​អូស្ត្រាលី​ជូន​

គង់ ចាន់​រដ្ឋា អួតមាន​កន្លង់​ក្រៅ​ស្រុក​ឆ្វែល​ច្រើន តែ​បដិសេធ កាដូ​ផ្ទះ​វីឡា​ដែល​បុរស​អណិកជន​ខ្មែរ​អូស្ត្រាលី​ជូន​