រូបមន្តកម្ចាត់ក្បាលពោះ ដោយចំណាយពេលតែ ៣ទៅ ៤​នាទីប៉ុណ្ណោះ

សព្វថ្ងៃនេះមាន​មនុស្សជាច្រើនណាស់ដែលកំពុងតែ​ជួប​ប្រទះនឹងជំងឺធាត់ដុះពោះ។ ប៉ុន្តែ​មាន​វិធី​ភាពងាយស្រួលបំផុត និងល្អបំផុត​ក្នុងការ​កម្ចាត់បញ្ហា​នេះបាន​ គឺប្រើ​ភេសជ្ជៈ​ធម្មជាតិ។
 
រូបមន្តកម្ចាត់ក្បាលពោះ ដោយចំណាយពេលតែ ៣ទៅ ៤​នាទីប៉ុណ្ណោះ
រូបមន្តនេះ មិនត្រឹមតែមានអនុភាពក្នុងការ​កម្ចាត់ក្បាលពោះឲ្យរាបស្មើរ, ដុតបំផ្លាញជាតិខ្លាញ់ប៉ុណ្ណោះទេ វាក៏ដើរតួនាទីសំខាន់ដើម្បីជួយពង្រឹងសុខភាព​ទូទៅ​របស់​អ្នកផងដែរ។ ជានេះ​ទៅ​ទៀត វាអាច​​ធ្វើឲ្យ​មានតុល្យភាព​​នៃការ​​រំលាយអាហារ ព្រម​ទាំង​បំផ្លាញ់ជាតិកាឡូរីស្ទើតែ​សូន្យ។
លោក Cynthia sass ដែលជាអ្នកបង្កើត​រូបមន្តនេះ​ឡើងបាន​បង្ហាញថា ដើម្បីកម្ចាត់បញ្ហា​ទាំងនេះអ្នក​ត្រូវ​គ្រឿងផ្សំ​សំខាន់ៗដូចជា៖ ត្រសក់, ខ្ញី, ជីអង្កាម និងក្រូចឆ្មាធម្មជាតិ ១០០%  ហើយ​ត្រូវចំណាយពេលធ្វើត្រឹម​តែ ៣ ទៅ៤នាទីប៉ុណ្ណោះ។
គ្រឿងផ្សំ៖
- ទឹក ២ លីត្រ
- ខ្ញីម៉ត់ស្រស់ ១ ស្លាបព្រាកាហ្វេ
- ក្រូចឆ្មាកាត់ជាបន្ទះស្តើងៗបំផុត ដាក់ល្មមបានហើយ
- ត្រសក់កាត់ជាបន្ទះស្តើងៗបំផុត ដាក់ល្មមបានហើយ
- ស្លឹកជីអង្កាម ១២សន្លឹក
របៀបធ្វើ និងការណែនាំ៖
យកកែវថ្មមួយ​ដែលអាចផ្ទុកទឹក​ចំណុះបាន ២ លីត្រ រួចយកគ្រឿង​ផ្សំខាង​លើទាំងអស់​មកត្រាំលាយបញ្ចូល​គ្នា​ជាការស្រេច។ បន្ទាប់មក​អ្នកគ្រាន់ទទួលទាន​ភេសជ្ជៈធម្មជាតិ នេះ ឲ្យបាន ៨ កែវ​ក្នុង​មួយថ្ងៃ ហើយ​លោកអ្នក​នឹងទទួល​បានលទ្ធផលដ៏​មានប្រសិទ្ធិភាព​ដែលមិនអ្នក​នឹកស្មានមិនដល់៕
ដោយ៖ Brugn
ប្រភព៖ healthyfoodhelp

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តកម្ចាត់ក្បាលពោះ ដោយចំណាយពេលតែ ៣ទៅ ៤​នាទីប៉ុណ្ណោះ