​ថត​បាន​ទីក្រុង​អណ្ដែត​លើ​ពពក​​​យ៉ាង​អាថ៌កំបាំង​

​ថត​បាន​ទីក្រុង​អណ្ដែត​លើ​ពពក​​​យ៉ាង​អាថ៌កំបាំង​

រូប​ភាព​ទីក្រុង​អណ្ដែត​លើ​អាកាស​​​​​​កំពុង​ក្លាយ​ជា​​រឿង​​ភ្ញាក់​ផ្អើល ​​និង​អាថ៌កំបាំង​សម្រាប់​ប្រជាជន​ចិន។ គេ​បាន​ឃើញ ​និង​ថត​យក​ទិដ្ឋភាព​​​​​​​នោះ ​ដែល​​​បាន​បង្ហាញ​ខ្លួន​​​ឡើង​នៅ​ក្នុង​ខេត្ត​​ជ័ងស៊ី និង​​នៅ​ទី​ក្រុង​ហ៊្វូសាន​ ខេត្ត​​​ក្វាងទុង​ ប្រទេស​ចិន។

 

​ថត​បាន​ទីក្រុង​អណ្ដែត​លើ​ពពក​​​យ៉ាង​អាថ៌កំបាំង​
 

មាន​មតិ​ជា​ច្រើន​​លើក​ឡើង​​ចំពោះ​ទីក្រុង​លេច​ធ្លោ​​លើ​អាកាស​នេះ​ថា​ជា​ទីក្រុង​​​​​ភព​​មួយ​ផ្សេង​ទៀត។ ប៉ុន្តែ​ចំពោះ​ហេតុការណ៍​នោះ​ ​អ្នក​ជំនាញ​ខាង​អាកាសធាតុ​​​ជា​ច្រើន​បាន​និយាយ​ថា​វា​ជា​បាតុភូត​​​​​អុបទិក​ម៉្យាង​​​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា​ ​Fata Morgana ​ជា​​រូប​បំភ័ន្ត​ភ្នែក​តាម​រយៈ​​​ចំណាំង​ផ្លាត​​​ចេញ​ពី​​​វត្ថុ​អ្វី​មួយ​ដែល​នៅ​ឆ្ងាយ​​​ដូច​ជា​អាគារ​​រួច​ចាំង​​លេច​ឡើង​មក​ខាង​លើ។

 

​ថត​បាន​ទីក្រុង​អណ្ដែត​លើ​ពពក​​​យ៉ាង​អាថ៌កំបាំង​
 

ទោះ​យ៉ាង​ណា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​​​បាតុភូត​ខាង​លើ​នោះ​គឺ​បង្កើត​ដោយ​​ទីភ្នាក់ងារ​អវកាស​ណាសា​​​​តាម​បច្ចេកទេស​ថត​រូប​​ប្រើ​ពន្លឺ​​ម៉្យាង​ឈ្មោះ​​ Hologram ដើម្បី​ជា​រូប​បំភ័ន្ត​ភ្នែក៕

 

ចុចអាន៖ ប្រជាជន​អាមេរិក​កំពុង​ផ្អើល​ក្រោយ​ស្ត្រី​ម្នាក់​ថត​បាន​មនុស្ស​បង្កួយ

ចុចអាន៖ មនុស្សអច្ឆរិយៈ​​​​៧​នាក់ មាន​សមត្ថភាព​អស្ចារ្យ​​មិន​គួរ​ឲ្យ​ជឿ!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ telegraph​​​​​​​​