អតីត​អ្នក​កាសែត BBC ចង​ក​ក្នុង​បន្ទប់ទឹក​​ព្រលាន​យន្តហោះ​ ក្រោយ​ខក​ជើង​ហោះហើរ​

អតីត​អ្នក​កាសែត BBC ចង​ក​ក្នុង​បន្ទប់ទឹក​​ព្រលាន​យន្តហោះ​ ក្រោយ​ខក​ជើង​ហោះហើរ​

​​​ស្ត្រី​ជនជាតិ​អង់គ្លេស​​អាយុ ៥០​ឆ្នាំ ឈ្មោះ Jacky Sutton ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​​នៅ​ព្រលាន​យន្ត​ហោះ Istanbul Atatürk ប្រទេស​ទួរគី បន្ទាប់ពី​ខក​ខាន​ជើង​ហោះ​ហើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដែល​អ្នក​ស្រី​ធ្វើការ​ទីនោះ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

 

អតីត​អ្នក​កាសែត BBC ចង​ក​ក្នុង​បន្ទប់ទឹក​​ព្រលាន​យន្តហោះ​ ក្រោយ​ខក​ជើង​ហោះហើរ​

 

អ្នក​ស្រី Sutton ​បានចង​ ក ​ក្នុង​បន្ទប់ទឹក​នៅ​ព្រលាន​លាន​នោះ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១៨តុលា ​កន្លង​ទៅ។ អ្នក​ស្រី​ត្រូវ​គេ​ស៊ើប​ដឹង​ថា បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ឡុងដុង ​ទៅកាន់​​ ទីក្រុង  Istanbul ហើយ​ខក​ខាន​មិន​បាន​ជិះ​យន្ត​ហោះ​​ទៅកាន់​ទីក្រុង Erbil ប្រទេស​អ៊ីរ៉ាក់​ឡើយ​។

 

​ប្រភព​​ព័ត៌មាន​​​ទួរគី​ បាន​ផ្សាយ​ថា អ្នក​ស្រី​ប្រាប់​ទៅ​បុគ្គលិក​អាកាសចរ​ថាអ្នក​ស្រី​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ទិញ​សំបុត្រ​យន្ត​ហោះ​ថ្មី​មួយ​ទៀត​ទេ។ បន្តិច​ក្រោយ​មក សាកសព​អ្នក​ស្រី​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​​នៅ​ក្នុង​បន្ទប់ទឹក។

 

​បើ​តាម​ប្រភព​ដដែល​ អ្នកស្រី Sutton ធ្លាប់​ជា​អ្នក​កាសែត BBC ធ្វើការ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​​ជាច្រើន​ឆ្នាំ​មក​ហើយ និង​មាន​តួនាទី​ជា​ប្រធាន​វិទ្យាស្ថាន​រាយការណ៍​​ពី​សន្តិភាព និង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ផង​ដែរ។ លើស​ពី​នេះ​​អ្នក​ស្រី ក៏​កំពុង​​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត PhD នៅ​សាកល​វិទ្យា​ជាតិ​អូស្ត្រាលី​ក្នុង​ទីក្រុង​កង់បេរ៉ា ទៀត​ផង។

 

អតីត​អ្នក​កាសែត BBC ចង​ក​ក្នុង​បន្ទប់ទឹក​​ព្រលាន​យន្តហោះ​ ក្រោយ​ខក​ជើង​ហោះហើរ​

 

មក​ទល់​ពេល​នេះ​ក្រុម​អាជ្ញាធរ​​កំពុង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ក្រែង​មាន​ករណី​ឃាតកម្ម​ណា​មួយ​កើត​ឡើង៕

ចុច​អាន៖ ភីឡុត​ស្លាប់​ពេល​កំពុង​ហោះហើរ តែ​ជំនួយការ​បញ្ជា​យន្តហោះ​ចុះ​ចត​ដោយ​សុវត្ថិភាព

ចុច​អាន៖ អាកាសចរ​​​​​​អាមេរិក​​ច្រឡំ​​​​​យក​យន្តហោះ​ផ្លូវ​ជិត​ ទៅ​ហោះ​ឆ្លង​​មហា​សមុទ្រ​

ចុចអាន៖ ៥ សំនួរ​ មាន​ប្រយោជន៍​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​លើក​ដំបូង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror